សូម្បីតែទម្រង់ជើងក៏អាចមើលដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ

318

ពីមុនអ្នកអាចធ្លាប់បានអានអត្ថបទផ្សេងៗដែលយើងអាចដឹងនិស្ស័យរបស់មនុស្សតាមរយៈការអានខ្សែបន្ទាត់លើបាតដៃ ឫក៏មើលម្រាមដៃជាដើម។ តែថ្ងៃនេះលោកអ្នកកំពុងអានអត្ថបទមួយដែលធ្វើឲ្យលោកអ្នក អាចដឹងពីនិស្ស័យឫក៏បុគ្គលិកលក្ខណៈរបស់ខ្លួនឯងតាមរយៈការមើលទម្រងបាតជើង។

មនុស្សជាច្រើននៅលើពិភពលោកយើងនេះ មានរូបរាង មុខមាត់ខុសៗគ្នារួមទាំងទម្រង់បាតជើងផងដែរ នេះបញ្ជាក់ថាមនុស្សយើងម្នាក់ៗមាននិស្ស័យ និងលក្ខណៈពិសេសក៏ខុសៗគ្នាដែរ។ ដូច្នេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថាភាពពិសេសខុសគ្នានោះមានអ្វីខ្លះ តោះអានអត្ថបទខាងក្រោមនេះដូចតទៅ៖

១. ជើងអេហ្ស៊ីប
មនុស្សដែលមានជើងបែបនេះគឺជាមនុស្សឆាប់ប្រែប្រួលអារម្មណ៍ ពួកគេអាចមានភាពអាថ៌កំបាំង ហើយក៏មិនចង់បង្ហាញអ្វីអំពីខ្លួនគេឲ្យអ្នកដទៃដឹងឫស្គាល់នោះទេ។
២. ជើងរ៉ូម៉ាំង
ជាប្រភេទមនុស្សដែលមានលក្ខណៈសាមញ្ញបំផុត ហើយក៏ជាប្រភេទមនុស្សមានភាពរួសរាយរាក់ទាក់និងងាយស្រលាញ់ផងដែរ។ 
៣. ជើងកសិករ
នេះគឺជារូបរាងជើងមួយដែលកម្រនឹងបានឃើញព្រោះម្រាមជើងទាំងអស់គឺមានប្រវែងដូចគ្នា។ មនុស្សដែលមានជើងបែបនេះ គឺគេចូលចិត្តភាពស្ងប់ស្ងាត់ណាស់ ហើយពួកគេមានជំនឿទុកចិត្តលើខ្លួនឯង និងជាមនុស្សមានចិត្តទូលាយ និងចេះយកឧស្សាហ៍អ្នកដទៃផងដែរ។
៤. ជើងក្រិក
មនុស្សដែលមានជើងបែបនេះគឺជាប្រភេទមនុស្ស ដែលមានដុងសិល្បៈច្រើន ហើយពួកគេភាគច្រើនជាប្រភេទអ្នកដឹកនាំ។