កុំ ៣ យ៉ាងនេះសម្រាប់បុរសនារី មុនធ្វើការសម្រេចចិត្តជ្រើសរើសគូរជីវិត

83

អ្នកអាចពិចារណាបានមុននឹងអ្នកសម្រេចចិត្តយកនរណាម្នាក់មកធ្វើជាគូរជីវិតរបស់អ្នក ។ ប៉ុន្មានចំណុចខាងក្រោមនេះអាចជាគំនិតខ្លះៗសម្រាប់អ្នក ។ កុំចង់បានអ្នកមានជាង ៖ គេមានមិនប្រាកដថាឪពុកម្ដាយគេនោះ លើកទ្រព្យទាំងអស់ឱ្យយើងឡើយ ផ្ទុយទៅវិញ គេអាចនឹងមើលងាយយើងផងក៏មិនដឹង

កុំចង់បានអ្នកស្អាតឬសង្ហា ៖ ព្រោះបើគេស្អាត គេសង្ហា គេអាចនឹងមានជម្រើសច្រើន ខឹងឈ្លោះយើងពេលណា គេរកថ្មីមិនខាន ព្រោះគេអាចរកអ្នកថ្មីបាន

កុំចង់បានអ្នកឆ្លាតពេក ៖ បើគេឆ្លាតពេក ឆ្លាតជាងយើង គេនឹងមើលមិនឃើញពីតម្លៃយើងទេ គេនឹងត្រួតត្រាលើយើង លែងស្ដាប់យើងហើយ

ជ្រើសយកអ្នកណាដែលល្មមៗ សក្តិសមនឹងយើង ឃើញយើងល្អក្នុងភ្នែកគេ ទុកយើងជាដៃគូជីវិតរបស់គេ គោរពឱ្យតម្លៃយើង និងម៉ាក់ប៉ាយើង ដូចក្រុមគ្រួសាររបស់គេ កុំជ្រើសយក ព្រោះតែឃើញទ្រព្យសម្បត្តិគេ កុំរំពឹងទៅនឹងភាពមានបានរបស់គ្រួសារគេជឿទៅណា គ្មានទ្រព្យសម្បត្តិណា មានតម្លៃជាង សុភមង្គលក្នុងគ្រួសារយើងទេ ហើយក៏គ្មានអ្វីដែលឋិតថេរ ដូចការខិតខំប្រឹង និងរកបានដោយខ្លួនឯងឡើយ៕