ជាតិ​ស្រវឹង​បង្កើន​ការ​ប្រឈម​មុខ​ នឹង​ជំងឺ​មហា​រីកសុដន់

394

យោងទៅតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសៀវភៅសមាគមន៏ វិទ្យាពេទ្យជនជាតិអាមេរិក បានឲ្យដឹងថា ស្រីដែលទទួលទានគ្រឿងស្រវឹង នឹងបង្កើនការប្រឈមមុខចំពោះការកើតជំងឺមហារីកសុដន់ បើធៀបនឹស្រីដែលមិនបានទទួលទាន។ អ្នកស្រាវជា្រវនៃមន្ទីពេទ្យខាងរោគស្រ្តី និង មន្ទីពេទ្យ ប្រ៊ីដហាម ព្រមទាំងសាលាវេជ្ជសាស្រ្តហាវ៉ាដ បានធ្វើការ តាមដានទោះលើស្ត្រីចំនួន ១០៥.៩៨៦ នាក់ដែលពួកបានឆ្លើយសំនួរទាក់ទងទៅនឹងសុខភាព របស់ពួកគេ និងការទទួលទានជាតិស្រវឹងក្នុងបរិមាណពី ៣ទៅ ៦កែវក្នុងមួយសប្តាហ៏ ដោយលទ្ធផលបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងបែបនេះ ធ្វើឲ្យស្រ្តីមានការប្រឈមមុខនឹងការកើតជំងឺមហារីកសុខដន់ដល់ទៅ ១៥ភាគរយខ្ពស់ជាងស្រ្តីដែលមិនទទួលទានសោះ។

លើសពីនេះ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញខាងរោគស្រ្តីបានរកឃើញថា មិនថាស្រ្តីទទួលទានជាតិ ស្រវឹង តាំងពីនៅជាយុវវ័យ ឬទើបតែទទួលតានក្រោមអាយុ៤០ឆ្នាំឡើយ ពួកគេក៏អាចមានការប្រឈមមុខ នឹងការកើតមហារីកសុដន់ខ្ពស់ដែរ។

មួយវិញទៀតការស្រាវជ្រាវនេះ ក៏បានសិក្សាទៅលើករណី ដែលស្រ្តីជ្រើសរើសទទួលទានគ្រឿងស្រវឹង ដូចជា ស្រាក្រហម ក្នុងបរិមាណតិចតួច ដើម្បីសុខភាពបេះដូង ផងដែរ ដោយអ្នកជំនាញបានឲ្យដឹងថា៖ «គ្មានទិន្នន័យ ណាមួយ អះអាងថា ការឈប់ទទួលទានជាតិស្រវឹងអាចជួយកាត់ការ ប្រឈមមហារីកសុខដន់បានឡើយ»

ម្យ៉ាងវិញទៀត «ស្រ្តីដែលជៀសវាងជាតិស្រវឹងគ្រប់ប្រភេទព្រមទាំងរកឃើញថា ប្រយោជន៏នៃការកាត់ បន្ថយការ ប្រឈមមុខនឹងជំងឺមហារីកសុដន់ គឺសំខាន់ជាងប្រយោជន៏នៃការទទួលទានជាតិស្រវឹងដើម្បីកាត់ បន្ថយបញ្ហាបេះដូង»។ ទាក់ទងនឹងមូលហេតុដែលធ្វើឲ្យមានការប្រឈមមុខនឹមហារីកសុដន់ខ្ពស់ គេពុំទាន់រកឃើញនៅឡើយនោះ។ ក៏ប៉ុន្តែអ្នកជំនាញបានឲ្យដឹងថា វាអាចមកពីអ័រម៉ូនភេទ ដែលប្រែប្រួលក្នុងរាងកាយស្រ្តី ក្រោយពេលទទួលទាន ជាតិស្រវឹងចូលទៅ៕