មូលហេតុ៦យ៉ាងដែលមនុស្សស្រីសុខចិត្តនៅម្នាក់ឯង

79

ប្រសិនបើអ្នកគិតថា មនុស្សស្រីជាច្រើនកំពុងជ្រើសរើសជីវិតនៅលីវដោយមិនមានបំណងរកគូ ឬរៀបការនោះ វាពិតជាត្រឹមត្រូវហើយ ។ ប៉ុន្មានមិនមែនទាំងអស់នោះទេ គ្រាន់តែនាងមិនទាន់រកបានមនុស្សដែលត្រូវនឹងចិត្តនាងតែប៉ុណ្ណោះ ។ ប៉ុន្មានចំណុចខាងក្រោមនេះអាចជាហេតុផលដែលមនុស្សស្រីភាគច្រើនជ្រើសរើសជីវិតបែប Single មិនចង់មានគូរ ។

១. នាងត្រូវការឯករាជ្យភាព
ជីវិតឯករាជ្យរបស់ស្ដ្រីសម័យថ្មីនេះ គឺពួកគេគិតថាវានាំឲ្យពួកគេមានអាម្មណ៍ស្រស់ថ្លាគ្រប់ពេល។ ចង់ធ្វើអីតាមចិត្តប្រាថ្នា មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ ទោះបីចង់ដើរផ្សារ ចង់ចាយវាយ ចង់ដើរលេង ចង់ទៅណាមកណា ទៅជាមួយអ្នកណា ឬចង់ធ្វើអ្វីផ្សេងៗទៀត ក៏បានតាមចិត្ត។

២. នាងត្រូវការបង្កើតអាជីវកម្មផ្ទាល់ខ្លួន
ស្ដ្រីមួយចំនួនមិនទាន់សម្រេចចិត្តជ្រើសរើសជីវិតមានគូ ដោយសារគេមានមហិច្ឆតាចង់បង្កើតមុខរបរផ្ទាល់ខ្លួនឲ្យជោគជ័យខណៈពេលដែលខ្លួននៅលីវសិន ព្រោះនៅម្នាក់ឯង គេមានពេលច្រើនដើម្បីគិតគូពីជីវភាពខ្លួនឯង។ ណាមួយ ប្រសិនបើគេដើរដួលក្នុងអាជីវកម្មរបស់គេ ក៏គ្មានអ្នកណាស្ដីបន្ទោស។

៣. នាងមានគោលដៅធំមួយដែលត្រូវចាប់យក
នារីខ្លះនាងមានគោលដៅធំរបស់នាងដែលត្រូវកំណត់ដើរឲ្យដល់ ដើម្បីកុំឲ្យគេថា “កូនស្រីវិលចង្រ្កានមិនជុំ”។ ម៉្យាងទៀត នាងចង់ស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន មុនស្វែងរកគូស្រករ។

៤. នាងរង់ចាំទេវបុត្ររបស់នាង
នារីខ្លះចិត្តស្មោះលុះមរណា ស្នេហាគ្មានពីរដូចឃុននារី និងចៅចិត្រជាដើម។ នាងអាចនឹងកំពុងរង់ចាំបុរសក្នុងក្ដីប្រាថ្នារបស់នាង ដោយហេតុថា នាងបានរឹតចំណងស្នេហាជាមួយគេយូរយារណាស់មកហើយ។ ម៉្យាងទៀត ប្រសិនបើនាងរើសអ្នកផ្សេង ខ្លាចប៉ះចំមនុស្សមិនល្អដូចទេវបុត្រក្នុងក្ដីប្រាថ្នារបស់នាង។

៥. នាងរីករាយក្នុងភាពយុវវ័យរបស់នាង
នារីៗខ្លះ នាងមានគណនីធនាការ មានលុយចាយគ្រប់គ្រាន់ អាចដើរលេងបានទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ នាងចង់ចំណាយពេលវេលាក្នុងភាពយុវវ័យរបស់នាងឲ្យអស់ មុនពេលនាងសម្រេចចិត្តរៀបការ។

៦ . គ្មានអ្នកចូលក្នុងជីវិតនាង
ខ្មែរយើងមានពាក្យមួយម៉ាត់ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” នេះក៏អាចជាមូលហេតុមួយដែលស្ដ្រីមួយចំនួននៅតែមិនមានគូស្រករ។ ព្រោះថាបើនារីម្នាក់នោះមានចំណេះវិជ្ជខ្ពស់ខ្ពស់ មានទ្រព្យសម្បត្តិច្រើន តែវ័យចំណាស់បន្ដិច គឺមិនងាយមានអ្នកហ៊ានសុំនាងរៀបការ ឬធ្វើជាសង្សារទេ។

រូបតំណាង