ប៉ុន្មានចំណុចពេលស្ថិតក្នុងស្ថានភាពតានតឹងបំផុតដែលអ្នកគួរធ្វើ?

216

មនុស្សគ្រប់រូបមាន “សៀវភៅជីវិត” ដែលពួកគេប្រើដើម្បីចងចាំនូវអ្វីដែលល្អនិងសោកសៅរៀងៗខ្លួន។ នៅពេលអាយុកាន់តែចាស់នឹងបាត់បន្តិចម្តង ៗ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អនិងអាក្រក់ តែការពិតនៅតែជាពិតគ្មាននរណាម្នាក់អាចពួន ហើយក៏គ្មាននរណាអាចរត់គេចពីវាបញ្ហាទាំងនោះបានដែរ។


នៅក្នុងជីវិតមានមនុស្សមួយចំនួនដែលជារឿយៗមានអារម្មណ៍ក្រៀមក្រំនិងឆាប់ខឹងបន្ទាប់មកតែងតែមានអារម្មណ៍ថាពិភពលោកនេះពិតជាអាក្រក់ទាំងអស់។ ប្រសិនបើអ្វីគ្រប់យ៉ាងពុំសម្រេចបានដូចអ្វីដែលអ្នកចង់បាន គ្រាន់តែរៀនទទួលយកលទ្ធផលនោះ ហើយព្យាយាមឲ្យល្អជាងមុនទៅ ហេតុអ្វីខំបន្ទោសបង្អាប់ខ្លួនឯងឲ្យកាន់តែសោកសៅ និងបាក់ទឹកចិត្តថែមធ្វើអី?

ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗ ក្នុងការបញ្ចៀសខ្លួនចេញពីស្ថានភាពអាក្រក់ទាំងនោះ៖
ប្រើភាពស្ងប់ស្ងាត់នៅកន្លែងដែលអ្នកចូលចិត្ត

ពេលខ្លះភាពស្ងប់ស្ងាត់បើយើងប្រើវាឲ្យត្រូវពេលវេលា យើងនឹងផលតបស្នងវិញបានយ៉ាងល្អ តែចៀសវាងស្ងប់ស្ងាត់សង្ខំយំពិបាកចិត្តស្អិតទ្រូង។ អ្នកគួរស្វែងរកទីកន្លែងដែលអ្នកចូលចិត្តហើយស្ថិតក្នុងសភាពស្ងប់ស្ងាត់ដើម្បីបន្ធូរអារម្មណ៍ខ្លះ និងឲ្យខួរក្បាលបានស្រឡះខ្លះ។
 មិនប្រើភាពឆេវឆាវមួយពេល
កុំទម្លាប់ខ្លួនឯងឲ្យតែមួម៉ៅពិបាកចិត្តដឹងតែមានវិញ្ញាណខ្លាឆ្គួតសន្ធិត ត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ទោះអ្នកកំពុងស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ ត្រូវចាំថាលើលោកនេះគ្មាអ្វីដែលមនុស្សយើងធ្វើមិនបាននោះទេ ណាស់តែយើងមិនគិតឲ្យបានគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។
ស្តាប់ភ្លេងដែលអ្នកចូលចិត្ត(តែមិនមែនបទឈឺចាប់)
តន្រ្តីក៏ជាផ្នែកមួយដែលជួយដល់សតិអារម្មណ៍យើងដែរ ហើយជាធម្មតាមនុស្សយើងពេលបានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្តគឺនឹងមានអារម្មណ៍ល្អជាងមុន។
កុំផឹកស្រា
ភាគច្រើនមនុស្សយើងពេលពិបាកចិត្តរឿងអ្វីមួយ អ្វីដែលពួកគេគិតដល់គឺការផឹកស្រាបំបាត់កង្វល់។ តែអ្នកគួរដឹងថាស្រាអាចជួយបន្ធូរចិត្តអ្នកតែគ្រាដែលស្រវឹងទេ ពេលស្វាងគ្រប់យ៉ាងគឺនៅដដែរ។
រកផ្លូវដោះខ្លួនចេញពីស្ថានភាពនោះ
កុំពួននៅតែក្នុងបន្ទប់ហើយស្រែកថា តើខ្ញុំគួរធ្វើយ៉ាងណាៗ? អ្នកគួររិះគិតស្វែងរកបញ្ហាឲ្យឃើញ ហើយដោះស្រាយវាដោយសន្សឹមៗ និងសន្តិវិធីបំផុត។