ប៉ុន្មានចំណុចដែលមនុស្សស្រីយើងគួរជៀសវាដើម្បីក្លាយជាមនុស្សស្រីដែលមានឥទ្ឋពលនឹងពេញលក្ខណៈ

301

គ្រប់ស្រ្តីទាំងអស់តែងតែចង់ក្លាយជានារីដែលស្រស់ស្អាត មានឥទ្ធិពល និងពេញលក្ខណៈក្នុងកែវភ្នែករបស់បុរស និងភាពជឿជាក់លើខ្លួន។ ប៉ុន្តែស្រ្តីគាត់តែងតែមានកំហុសឆ្គងខ្លះដែលគាត់បានធ្វើដោយមិនដឹងខ្លួន រឿងខ្លះធ្វើឲ្យបុរសឆាប់ចាប់អារម្មណ៍ទៅលើចំនុចមិនល្អរបស់ស្រ្តី ។ ដូច្នះហើយយើងសូមផ្ដល់យោបល់និងការណែនាំនៅប៉ុន្មានចំណុចនេះដែលស្រ្តីត្រូវតែជៀសវាងដើម្បីក្លាយជាស្រ្តីមានឥទ្ធិពល និងពេញលក្ខណៈ។

១. មិនត្រូវប្រើប្រាស់ផលិតផលចម្លងម៉ាក (ផលិតផល Copy) ៖ នេះមិនមានន័យថាអ្នកត្រូវតែចំណាយលុយខ្ជះខ្ជាយក្នុងហោប៉ៅរបស់អ្នកដើម្បីទិញផលិតផលម៉ាកល្បីនិងសំលៀកបំពាក់ថ្លៃៗបំផុតនោះទេ។ យើងចង់មានន័យថាគឺទិញផលិតផល និងសំលៀកបំពាក់ដែលមានគុណភាព(មិនចាំបាច់តែជារបស់ Brand) និងគ្រឿងតុបតែងដែលអ្នកអាចរកបានយ៉ាង សមស្រប និងងាយស្រួល។

មានហាងលក់ទំនិញជាច្រើនដែលលក់សំលៀកបំពាក់ទាន់សម័យ និងសម្ភារៈដើម្បីឱ្យអ្នកមើលទៅទាន់សម័យ។ ក្នុងករណីណាក៏ដោយចូរកុំទិញទំនិញចម្លងម៉ាក (ផលិតផល ​Copy) ពីអ្នកលក់តាមចិញ្ចើមថ្នល់ព្រោះវាធ្វើឲ្យអ្នកត្រូវបានគេវាយតម្លៃមិនល្អ និងធ្វើឱ្យអ្នកមើលទៅមិនមែនជានារីពេញលក្ខណៈ។

២. កំហុសឆ្គងក្នុងការជ្រើសរើសម៉ូត ៖ មានទំនុកចិត្តលើខ្លួនឯងព្រមទាំងភាពឆើតឆាយ ស្រស់ស្អាត និងទាក់ទាញចិត្តរបស់បុរសគឺជាពាក្យគន្លឹះក្នុងការសម្លៀកបំពាក់របស់នារី។ បុរសនឹងមិនចាប់អារម្មណ៍លើនារីដែលស្លៀកខោខូវប៊យឬខោអាវយឺតដែលមានភាពមិនសមរម្យនោះទេ។ ពួកគេចាប់អារម្មណ៍ទៅលើទំហំនិងរូបរាងកាយរបស់អ្នក នេះហើយជាចំនុចសំខាន់លើសម្លៀកបំពាក់ដែលអ្នកស្លៀកពាក់នេះឯង។

៣. អកប្បកិរិយាមិនល្អនៅក្នុងការធ្វើការងារ ៖ ឥរិយាបថល្អបង្ហាញពីភាពខុសគ្នារវាងស្ត្រីសាមញ្ញនិងស្ត្រីពេញលក្ខណៈ។ មិនត្រូវបង្ហាយភាពខ្ចិលច្រអូសនៅពេលធ្វើការឬកំពុងញ៉ាំអាហារនោះទេ។ ភាពរហ័សរហួននៅក្នុងទម្លាប់នៃឥរិយាបថត្រឹមត្រូវក្នុងកន្លែងការងារសបញ្ជាក់ឲ្យឃើញថាជាស្រ្តីពេញលក្ខណៈ។

៤. មិនយកចិត្តទុកដាក់លើខ្លួនឯងនិងរូបរាង ៖ សារៈសំខាន់បំផុតរបស់ស្រ្តីគឺភាពស្រស់ស្អាត។ សម្រាប់រឿងនេះនាងបានធ្វើយ៉ាងល្អិតល្អន់ យកចិត្តទុកដាក់ខ្លួនឯង រក្សាខ្លួនឱ្យសមទៅនឹងរាងកាយដោយការចូលរួមក្នុងសកម្មភាពកីឡា ញ៉ាំអាហារតាមរបបអាហារដែលមានសុខភាពល្អ និងនៅឆ្ងាយពីការជក់បារីឬផឹកស្រាហួសប្រមាណ។ ហើយអ្វីដែលសំខាន់បំផុតគឺយកចិត្តទុកដាក់ដល់ការថែរក្សាសម្ផស្សស្បែកនិងការថែរក្សាសក់។ ស្ត្រីមួយចំនួនមិនបានចាប់អារម្មណ៍ទៅលើការរក្សាសម្ផស្សខ្លួនឯងទេ ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។

៥. ការនិយាយ និងសើចខ្លាំងៗ ៖ មនុស្សគ្រប់គ្នាចូលចិត្តមនុស្សដែលនិយាយលេងសើចសប្បាយ និងរោះរាយ ដែលអាចឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយក្នុងគ្រប់ទិដ្ឋភាពនៃជីវិតប៉ុន្តែនោះមិនមែនមានន័យថារហូតដល់ថ្នាក់សើចលឺៗ ហើយខ្លាំងៗដែលវាបង្កើតជាទម្លាប់មិនល្អ ស្រ្តីពេញលក្ខណៈនាងមិនធ្វើបែបនេះទេ។

៦. និយាយកុហកបោកប្រាស់ ៖​ ស្រ្តីពេញលក្ខណៈនៅពេលដែលដឹងថានាងមានកំហុស នាងនឹងកែលម្អ និងព្រមទទួលយកកំហុស។ មិនមែនប្រកែកយកឈ្នះ រករឿងឈ្លោះប្រកែកគ្នាទាំងដឹងថាខ្លួនឯងមិនត្រឹមត្រូវ ឬមានកំហុស។