ជីវិតយើងម្នាក់ៗមិនយូរមិនឆាប់សុទ្ឋតែត្រូវបានចូលរោងការ តើក្រោយពីចូលរោងការហើយជីវិតមនុស្សស្រីនឹងទៅជាយ៉ាងណា? ក្រោយពេលរៀបការ មនុស្សស្រីត្រូវប្រឈមមុខនឹងការបាត់បង់ច្រើន។ សំណាងដែរ មនុស្សស្រីដែលរៀបការរួចនឹងមានក្តីសុខច្រើនជាងភាពបាត់បង់ទាំងនេះ។ តាមការពិត ក្រោយរៀបការ អ្នកនឹងត្រូវលះបង់រឿង ៧យ៉ាងដូចខាងក្រោម៖
១. សេរីភាព ពេលមានតួនាទីជាភរិយា អ្នកនឹងរវល់ខ្លាំងលែងមានពេលធ្វើរឿងដែលចូលចិត្ត និងមើលថែខ្លួនដូចពីមុន។ ជាពិសេស អ្នកនឹងលែងមានសេរីភាពតទៅទៀតហើយ។
២. ភាពបរិសុទ្ធអ្នកត្រូវស៊ូទ្រាំលាក់រឿងទុកក្នុងចិត្តដែលមានតែអ្នកទេយល់។ លើសពីនេះទៀត ដោយសារតែគិតបារម្ភពីលុយពេកធ្វើឱ្យអ្នកភ្លេចថែខ្លួនឯងដូចកាលនៅលីវ។
៣. ភាពឆ្លាតវៃក្រោយរៀបការរួច អ្នកត្រូវផ្តល់កំណើតឱ្យកូន។ រឿងនេះធ្វើឱ្យមនុស្សឧស្សាហ៍ភ្លេចភ្លាំង។ វិទ្យាសាស្ត្របានអះអាងថា ស្ត្រីឆ្លងទន្លេរួច ខួរក្បាលនឹងលែងលូតលាស់ទៀតហើយ បើទោះបីជាឈប់យកកូនទៀតក៏ដោយ។
៤. រាងស្លីមស្អាតពេលមានផ្ទៃពោះ ក្បាលពោះអ្នកនឹងធំជាងមនុស្សស្រីធម្មតា ស្បែកយារធ្លាក់ ខ្មៅស្រអាប់ និងស្នាមសង្វារ។ ពេលវេលានឹងអាចធ្វើឱ្យវាប្រសើរឡើងបាន តែមិនអាចដូចដើមឡើយ។
៥. សម្រស់ស្ត្រីដែលមានប្តីរួច ពិសេសក្រោយសម្រាលកូនរួច តំបន់ឯកជននឹងរលុង បាត់បង់ភាពតឹងណែន។ ស្បែកដើមទ្រូងនឹងជ្រីវជ្រួញ កើតសង្វារ។
៦. សុខភាពការរៀបការ និងមានកូនធ្វើឱ្យសុខភាពស្ត្រីប្រែប្រួល។ នាងទទួលរងរបួសទាំងផ្លូវចិត្ត និងផ្លូវកាយ។ ក្រោយមានកូន ស្ត្រីតែងកើតអាការៈឈឺខ្នង ឈឺពោះ ឈឺក្បាល ជ្រុះសក់ ស្រៀវធ្មេញ ស្រវាំងភ្នែក…។
៧. បាត់បង់មិត្តភាព ស្ត្រីភាគច្រើននឹងត្រូវបាត់បង់មិត្តភក្តិស្និតស្នាល ដោយសារនាងលែងមានពេលដើរលេងក្រៅផ្ទះ និងត្រូវការពេលវេលាថែទាំប្តីនឹងកូនៗ តែយ៉ាងណាបើអ្នកបានគ្រួសារដែលចេះយល់ពីចិត្តអ្នកច្បាស់ជាល្អនឹងមានក្តីសុខមិនខាន ៕