អាយុ១១ឆ្នាំទើបបានចូលរៀន តែអតីតក្មេងរើសសំរាមម្នាក់នេះមានមេរៀនមួយចង់ចែករំលែកដល់អ្នក

94

សុភី ជាក្មេងស្រីម្នាក់ដែលស្គាល់ក្លិនសំរាមតាំងតែពីនាងកើតមក ដោយសារជីវភាពខ្វះខាតគ្មានលទ្ធិភាពបានចូលរៀនដូចក្មេងដទៃ ណាមួយដើម្បីជួយសម្រួលជីវភាពគ្រួសារបានខ្លះ កុមារីម្នាក់នេះតស៊ូរើសសំរាមនៅគំនរសំរាមស្ទឹងមានជ័យ។

ឆ្លងកាត់បញ្ហានិងការលំបាកជាច្រើនដែលនាងបានឆ្លងកាត់ជាច្រើនឆ្នាំជាមួយគ្រួសារដ៏សម្សត់កម្ររបស់នាង បច្ចុប្បន្នដោយសារការខិតខំប្រឹងប្រែងរៀនសូត្រមិនចុះចាញ់នឹងជោគវាសនាដ៏កំសត់មួយនេះ សុភីបានទទួលអាហារូបករណ៍សិក្សានៅឯប្រទេសអូស្រ្តាលី។

ក្នុងកិច្ចសម្ភាសន៍មួយ ដែលសុភីបានរៀបរាប់ពីជីវិតនិងដំណើររឿងរបស់នាងផងដែរនោះ នាងក៏បានលើកឡើងនូវចំនុចមួយ ដែលនាងចង់លើកទឹកចិត្តនិងជម្រុញដល់យុវជនខ្មែរថា៖ យើងគួរហ៊ានសាកល្បងនូវអ្វីដែលថ្មី ហើយព្យាយាមចាប់យកឱកាស ទោះវាមិនទទួលបានជោគជ័យឫយ៉ាងណា យ៉ាងហោចណាស់ក៏យើងបានរៀនមេរៀនថ្មីពីបទពិសោធន៍ទាំងនោះដែរ។

ម្យ៉ាងទៀតបើយើងយកពេលចំណាយទៅលើការធ្វើអ្វីដែលថ្មី វាប្រសើរជាងទុកពេលទំនេរដោយមិនធ្វើអ្វីសោះ។ អ្នកត្រូវចាំថា បើអ្នកមិនបានធ្វើអ្វីដែលថ្មី អ្នកក៏មិនបានរៀនសូត្រនិងទទួលអ្វីដែលថ្មីនោះដែរ។

រូបភាពដោយ៖ Sabay News

ទស្សនាកិច្ចសម្ភាសន៍របស់កញ្ញា សុភី៖

រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត

ប្រវត្តិពិតអតីតក្មេងស្រីរើសសំរាម រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត#Interview

Gepostet von Sabay News am Montag, 10. Juni 2019