មានដុងរកស៊ីតាំងពីអាយុ១២ឆ្នាំ ចេញបើកហាងដោយខ្លួនឯងនៅអាយុ១៨ឆ្នាំ

392

កញ្ញាឈុន ស្រីលីម វ័យទើបតែ១៨ឆ្នាំបានឈានជើងបើកអាជីវកម្មក្លាយជាម្ចាស់ហាងខេកយីហោ “ស្រឡាញ់ Num&Cafe” ក្រោយសន្សំទុនជាង២ពីរឆ្នាំ ពីរបរលក់អីវ៉ាន់អនឡាញតាំងពីរៀនថ្នាក់ទី១០នៅវិទ្យាល័យមកម្លេះ ដោយប្រើដើមទុនជិត៨ពាន់ដុល្លារដែលមាន៦០ភាគរយជាលុយសន្សំផ្ទាល់ខ្លួន និងទុនបន្ថែមពីគ្រួសារ។

ម្ចាស់ហាងវ័យក្មេងរូបនេះ បានប្រាប់ Business Cambodia ថា គាត់មានក្តីស្រមៃចង់បើកហាងធ្វើនំនេះតាំងតែពីក្មេងមកម្លេះ ម្លោះហើយទើបដាក់ឈ្មោះថា ស្រឡាញ់ ជាយីហោហាងតែម្តង ដោយផ្តោតទៅលើការធ្វើនំខេក និងកាហ្វេ ពិសេសលក់តាមអនឡាញ និងFREE ដឹកជញ្ចូនថែមទៀតផង ដែលហាងភាគច្រើននៅប៉ៃលិនផ្តោតទៅលើការការលក់នៅទីតាំងផ្ទាល់ប៉ុណ្ណោះ។

សហគ្រិនវ័យក្មេងមានស្រុកកំណើតនៅខេត្តប៉ៃលិនរូបនេះបន្តថា មុននឹងចេញរកស៊ីគាត់បានរៀនសូត្រពីការរកស៊ីពីគ្រួសាររបស់គាត់តាំងពីអាយុ១២ឆ្នាំមកម្លេះ ហើយហ៊ានសាកល្បងលក់ភេសជ្ជៈតាំងពីពេលនោះមក រហូតពង្រីកការរកស៊ីរបស់ខ្លួនតាមអនឡាញកាលពីជាង២ឆ្នាំមុន ហើយឆ្លៀតទៅរៀនជំនាញធ្វើនំនេះនៅភ្នំពេញ ទើបអាចចាប់ផ្តើមហាងខេកផ្ទាល់ខ្លួននៅដើមឆ្នាំ២០១៩នេះ។

ថ្វីដ្បិតតែ ទើបនឹងបើកថ្មីថ្មោងក៏ដោយ ស្រីលីម សង្ឃឹមថា ហាងថ្មីនេះនឹងទាក់ទាញអ្នករស់នៅក្នុងខេត្តប៉ៃលិនឲ្យងាកមកញាំនំ និងបានសាកល្បងនំរសជាតិថ្មីៗ ដែលគាត់បានរៀន និងកែច្នៃបន្ថែមដោយសិក្សាពីYoutube ខណៈការរស់នៅតាមខេត្តកាន់តែស៊ីវិល័យគ្រប់ខេត្តក្រុង ពិសេសមានការចាប់អារម្មណ៍ច្រើនទៅលើការញាំអាហារផងដែរ។

កញ្ញាឈុន ស្រីលីម៖”សុខចិត្តចេញរកស៊ីទាំងក្មេង បើយើងជោគជ័យក៏សប្បាយចិត្ត បើយើងបរាជ័យយើងបានបទពិសោធន៍៕”

ទំនាក់ទំនងហាង “ស្រឡាញ់ Num&Cafe”សម្រាប់អ្នកខេត្តប៉ៃលិន 093 623 174 ឬ FACEBOOK

អត្ថបទដោយ៖  NOUN VANNAK