ធុញថប់នឹងការបកមុនសាច់ហើយចេះតែកើតវិញ តោះសាកល្បងវិធីនេះម្តង

113

មុខគឺជាចំណុចដំបូងពេលគេសម្លឹងមកកាន់យើង ទើបមនុស្សគ្រប់រូបតែងយកចិត្តទុកដាក់អំពីមុខ។ អ្នកខ្លះហ៊ានវិនិយោគរបស់ថ្លៃៗដើម្បីបានមុខស្អាត តែតិចក្តីច្រើនក្តីមនុស្សយើងនៅតែជៀសមិនផុតពីបញ្ហាមុន។

ខាងក្រោមនេះជាវិធីសាស្រ្តងាយៗ ដែលលោកអ្នកអាចយកទៅសាកល្បងនៅផ្ទះបានដោយធាតុផ្សំធម្មជាតិងាយៗនៅផ្ទះបាយ៖

•សំភារៈដែលត្រូវត្រៀម៖

១. កន្សែងស្អាតត្រាំក្នុងទឹកក្ដៅឧណ្ហៗ
២. អំបិលហ្មត់
៣. ទឹកក្រូចឆ្មារ ១ ចំហៀងផ្លែ
៤. ទឹកឃ្មុំ១ ស្លាបព្រាបាយ

•វិធីធ្វើ៖

១. ចាប់ផ្ដើមយកកន្សែងដែលត្រាំក្នុងទឹកក្ដៅឧណ្ហៗនោះមកដាក់ស្អំនៅលើច្រមុះរយៈ ១០ នាទី ដើម្បីឱ្យមុនអង្កាមដែលជាខ្លាញ់នៅក្នុងរន្ធរោមទាំងឡាយបើកមុខ និងកកជាដុំរឹងៗនោះរលាយក្លាយជាខ្លាញ់រាវជាមុនដោយកម្តៅក្រណាត់ឧណ្ហៗនោះ។

២. នៅពេលខ្លាញ់មុនទាំងនោះផ្ដើមរលាយហើយ ត្រូវលាងសម្អាតចេញម្ដងបន្ដិចៗ ដើម្បីឱ្យរន្ធរោមបិទមុខទៅវីញ។

៣. យកអំបិល ទឺកក្រូចឆ្មារ ទឹកឃ្មុំ ដែលផ្សំចូលគ្នាជាល្បាយមួយហើយនោះ មកធ្វើម៉ាស្សា និងស្អំដោយបាតដៃថ្នមៗរយៈពេល ១០ នាទី។

៤. បន្ទាប់មកយកកន្សែងក្ដៅឧណ្ហៗ មកជូតចេញដោយថ្នមៗឱ្យស្អាត។

៥. ហើយលាងមុខនឹងទឹកស្អាតធម្មតា ដើម្បីឱ្យរន្ធរោមបង្រួមខ្លួនតូចវិញ ជាការស្រេចវិធីការ។

អ្នកអាចព្យាយាម សាកល្បងអនុវត្តន៍វិធីនេះ១សប្តាហ៍២ដង ឫ៣ដងបើសិនទំនេរ នោះនឹងឃើញលទ្ធផលហើយ៕