មូលហេតុដែលអ្នកបែកបាក់ស្នេហាមានការឈឺចាប់

351

(ស្នេហា)៖ មានមនុស្សមួយចំនួនកំពុងតែមានសេចក្តីសុខនឹងស្នេហារបស់ពួកគេ មានភាពសើចសប្បាយ មានអារម្មណ៍ថាក្តីស្រលាញ់នឹងចំណងស្នេហារបស់ពួកពោរពេញដោយក្តីសុខ សុភមង្គលដោយសារតែពួកគេមានចំណុចដូចគ្នាច្រើន ទើបធ្វើឲ្យគេចុះសម្រុងនឹងគ្នា ។

តែក្នុងនោះក៏មានមនុស្សមិនតិចនាក់នោះទេដែលកំពុងតែបង្ហូរទឹកនេត្រា​ ឈឺចាប់ស្អិតទ្រូង មិនសុខចិត្តនឹងរឿងស្នេហា របស់ខ្លួនដោយមិនចុះសម្រុងនឹងគ្នា រហូតដល់ថ្នាក់ចែកផ្លូវគ្នាដើររៀងៗខ្លួនក៏មាន ។ ភាគច្រើនអ្នកដែលបែកបាក់ស្នេហានឹងដៃគូររបស់ខ្លួនតែងតែមានអារម្មណ៍ឈឺចាប់ ធ្វើឲ្យខ្លួនឯងក្លាយជាជនរងគ្រោះដោយសាររឿងស្នេហាផិតក្បត់ទៅវិញ ។

មូលហេតុដែលធ្វើឲ្យមានការឈឺចាប់ក្រោយបែកបាក់ស្នេហាដោយសារតែ ពួកគេពេញចិត្តនឹងស្នេហារបស់ពួកគេខ្លាំងពេក មានការតាំងចិត្តខ្ពស់នឹងជឿជាក់លើស្នេហាដែលពួកគេបានសាងឡើងខ្លាំងពេក ។ គេយល់ថាគេមិនមែនជាដើមហេតុដែរធ្វើឲ្យឈានដល់ផ្លូវបែកបាក់នោះទេ ។

មនុស្សដែលពួកគេកំពុងតែសេពគប់ឬកំពុងតែស្រលាញ់ លួចលាក់ស្នេហាជាមួយអ្នកផ្សេង​ដោយមិនឲ្យគេដឹង ។ ជាពិសេសពួកគេស្តាយព្រោះថាទំនាក់ទំនងស្នេហាដែលពួកគេបានសាងមករាប់ឆ្នាំត្រូវបានរលាយក្នុងមួយពព្រិចភ្នែក ។