៤ចំណុច ធ្វើឲ្យអ្នកអាចរក្សាទំនាក់ទំនងស្នេហាក្នុងកន្លែងធ្វើការ

115

ក្នុងកន្លែងធ្វើការខ្លះ មិនអនុញ្ញាតឲ្យកើតមានទំនាក់ទំនងស្នេហារវាងប្រុស និងស្រីឡើយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីក្បាច់ទាំង៤ដែលអាចជួយរក្សាទំនាក់ទំនងស្នេហាអ្នកបានក្នុងកន្លែងបំពេញការងារ។ តើមានអ្វីខ្លះទៅ?

ទី១៖ នៅពេលដែលអ្នកទាំងពីរស្រឡាញ់គ្នា អ្នកគួរតែកុំបញ្ចេញនៅចំពោះមុខចៅហ្វាយនាយឲ្យសោះ ព្រោះវាអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកបាន។ បើធ្ងន់ធ្ងរ នឹងអាចត្រូវបណ្តេញចេញផងដែរ។ ដូចនេះ អ្នកគួរតែធ្វើធម្មតាៗទៅបានហើយមិនចាំបាច់បញ្ចេញពេកនោះទេ ។

ទី២៖ អ្នកដែលស្រឡាញ់គ្នា គឺចៀសមិនផុតពីការឈ្លោះគ្នាឡើយ។ ដូចនេះ នៅពេលដែលកើតមានបញ្ហាទាំងនេះ អ្នកមិនគួរនាំជម្លោះនេះចូលក្នុងកន្លែងធ្វើការឡើយ ទើបមិនប៉ះពាល់ដល់ការងាររបស់អ្នក។

ទី៣៖ នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយឲ្យចៅហ្វាយនាយដឹង អ្នកគួរតែខំប្រឹងទៅលើការងាររបស់អ្នក។ នៅពេលដែលអ្នកធ្វើបានលទ្ធផលល្អ អ្នកនឹងអាចគ្មានទោសបាន។

ទី៤៖ ចុងក្រោយ អ្នកគួរតែប្រយ័ត្នពីពាក្យសម្តី និងអាកប្បកិរិយារបស់អ្នក ទើបមិនធ្វើឲ្យមិត្តរួមការងារសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ៕ ជាទូទៅនៅកន្លែងធ្វើការមានបុគ្គលិកជាច្រើននាក់ដែលបានធ្វើការ ហើយក៏មានក្រសែភ្នែកជាច្រើនផងដែរកំពុងតែសម្លឹងមើលសកម្មភាពរបស់អ្នក ។