បងប្អូន៣នាក់រួមគ្នាបើកហាងខេក៣ឆ្នាំពង្រីកបាន៦សាខាចំណូលខ្ទង់ម៉ឺន

131

ភ្នំពេញ៖ មានស្រុកកំណើតនៅខេត្តបាត់ដំបង ទីនេះហើយដែលសហគ្រិនស្តី្រវ័យក្មេងជាបងប្អូនបង្កើតនឹងគ្នា៣រូប រួមគ្នាបើកហាងនំខេកមួយឈ្មោះ ហាង នំខេកហាវៃ “Hawaii” និងបន្តពង្រីកមកកាន់ទីក្រុងភ្នំពេញ និងសាខាខេត្តសៀមរាប ហើយគ្រោងសម្ភោធហាងថ្មីមួយទៀតឆាប់ៗនេះផងដែរ។ មានឈាមជ័រអ្នករកស៊ីផងដែរនោះ អ្នកនាង ហ៊ួរ ម៉េងលី បានបង្ហើបថា ចាយពេល៣ឆ្នាំហាងខេករបស់គាត់អាចពង្រីកបាន៦សាខា នឹងអាចទាញប្រាក់ចំណេញរហូតខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ។

ក្រោយសាខាទីមួយបើកដាច់ខ្លាំង បងប្អូនគាត់ទាំង៣នាក់ចាប់ផ្តើមពង្រីកសាខាបន្តមកភ្នំពេញ៣សាខា នៅបាត់ដំបង និងសៀមរាបមួយសាខាបន្ថែមទៀត ខណៈបច្ចុប្បន្នហាងនីមួយរកទាញប្រាក់ចំណេញពី២ទៅ៣ពាន់ដុល្លារឯណោះក្នុងមួយខែ ដោយសារនំខេកដែលលក់ចេញពីយីហោមួយនេះមានរសជាតិឆ្ងាញ់ និងមានដេគ័រប្លែកគេ ដែលជារឿយៗម្ចាស់ហាងទាំង៣រូបរៀនបន្ថែមជារៀងរាល់ខែ បូករួមទាំងការយកចិត្តទុកដាក់ខ្លាំងលើការផ្តល់សេវាកម្ម និងតម្រូវតាមការចង់បានរបស់អតិថិជនជាពិសេស។

ត្រូវជាបងស្រីធំក្នុងចំណោមស្ថាបនិកទាំង៣ អ្នកនាង ម៉េងលី បន្ថែមថា ហាងហាវៃ”Hawaii”របស់គាត់គ្រោងនឹងបើកបន្ថែម៣សាខាទៀត ដើម្បីបំពេញតម្រូវការអតិថិជន ខណៈមានអ្នកសុំទិញសិទ្ធអាជីវកម្មបណ្តើរៗដែរ។ យ៉ាងណាក្តីម្ចាស់ហាងវ័យក្មេងរូបនេះនៅមិនទាន់សម្រេចចិត្តលក់សិទ្ធអាជីវកម្មនៅឡើយ ដោយសារតែគាត់ចង់កសាងយីហោមួយនេះឲ្យល្បីជាងនេះ និងមានការរៀបចំដំណើរការអាជីវកម្មកាន់តែទំនើបជាងនេះបន្តទៀតសិន។

លោកអ្នកអាចទាក់ទងសាកសួរបន្ថែមពីហាងខេកល្បីមួយបានតាមរយៈលេខទូរស័ព្ទ 096 777 18 33 , 096 58 68 703 ឬតាមFacebook