មូលហេតុទាំង ៩ បញ្ជាក់ថាអ្នកមានសំណាងណាស់ដែលកើតមកជាមនុស្សស្រី

142

តើអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងតែមានសព្វថ្ងៃនេះហើយឬនៅ? តើជីវិរបស់លោកអ្នករស់នៅយ៉ាងម៉េចដែរបើប្រៀបធៀបទៅនឹងមនុស្សដែលនៅជុំវិញខ្លួនអ្នក? ប៉ុន្មានចំណុចខាងក្រោមនេះអាចនិយាយបានថាអ្នកមានសំណាងដែលបានកើតមកជាមនុស្សស្រី ហើយអ្នកសុទ្ឋតែធ្វើបាន ។

១. អ្នកអាចទ្រាំទ្រនឹងភាពឈឺចាប់បានខ្លាំងជាងមនុស្សប្រុស មនុស្សស្រីត្រូវតែសម្រាលកូន ដូច្នេះហើយនាងមានសមត្ថភាពក្នុងការទ្រាំទ្រនឹងភាពឈឺចាប់ក្នុងកម្រិតមួយដែលមនុស្សប្រុសមិនអាចទ្រាំបាន។ ២. មនុស្សស្រីមានអាយុវែងជាងមនុស្សប្រុស យោងតាមស្ថិតិបានអោយដឹងថាមនុស្សស្រីរស់នៅបានយូរជាងមនុស្សប្រុស ហើយពួកគេមិនសូវសុំច្បាប់ឈឺនៅកន្លែងធ្វើការឡើយ។

៣. មនុស្សស្រីអាចអោបគ្នាបាន កើតជាមនុស្សស្រីគឺអាចបញ្ចេញអារម្មណ៍មកគ្រប់បែបយ៉ាងទោះជានៅតាមទីសាធារណៈក្តី។ ចំពោះមនុស្សប្រុសវិញគឺមិនហ៊ានអោបមិត្តភក្តិរឺបញ្ចេញឬកពាញ៉ិកញ៉ក់ដូចមនុស្សស្រីឡើយ។ ៤. មនុស្សស្រីអាចយំបានតាមចិត្ត ស្រដៀងនឹងចំណុចទី៣ដែរ មនុស្សស្រីយើងទោះជាយំនៅខាងក្រៅក៏គ្មានអ្នកណាគេថាអ្វីដែរ។ ចំណែកឯមនុស្សប្រុសវិញ គ្នាត្រូវរក្សាជំហរទោះជាចង់បង្ហាញអារម្មណ៍យ៉ាងណាក៏ដោយព្រោះមិនចង់អោយគេឃើញទឹកភ្នែកខ្លាចអ្នកផងគិតថាគេអន់។

៥. មនុស្សស្រីអាចតុបតែងមុខមាត់បាន កើតជាមនុស្សប្រុសមានមុខមាត់យ៉ាងណាគឺយ៉ាងហ្នឹងហើយ ប៉ុន្តែមនុស្សស្រីមិនដូចគ្នាទេ នាងអាចផាត់មុខធ្វើសក់អោយមើលទៅប្លែកនិងលើកសម្រស់បានថែមមួយកម្រិត។ ៦. មនុស្សស្រីមានជម្រើសច្រើនក្នុងការទិញសម្លៀកបំពាក់ ម៉ូដខោអាវសម្រាប់មនុស្សស្រីមានច្រើនជាងមនុស្សប្រុស។ នាងអាចផ្លាស់ប្តូរការរៀបចំខ្លួនទៅតាមកាលៈទេសៈ បែបនេះជីវិតនឹងមិនគួរអោយធុញទ្រាន់នោះឡើយ។

៧. មនុស្សស្រីមានឳកាសធ្វើជាម្តាយគេ ការធ្វើជាម្តាយគេមិនមែនជារឿងងាយស្រួលឡើយ ព្រោះមានតែមនុស្សស្រីប៉ុណ្ណោះដែលអាចសម្រាលកូនបាន។ នៅពេលដែលអ្នកធ្វើបានហើយ អ្នកនឹងមានមោទនភាពចំពោះខ្លួនឯងទេ្វមួយជាពីរ។

៨. មនុស្សស្រីអាចប្រើកាបូបយួរដៃដែលខ្លួនប្រាថ្នា ស្រីៗណាក៏ដូចគ្នា ត្រៀមគ្រប់សព្វ របស់អ្វីក៏មានដែរនៅក្នុងកាបូបយួរដៃរបស់ខ្លួន។ បែបនេះមកពីនាងជាមនុស្សដែលមានការរៀបចំទុកដាក់ម៉ត់ចត់និងផ្តល់ភាពសំខាន់ទៅលើរឿងតូចតាច។
៩. មនុស្សស្រីមិនប្រឈមមុខនឹងការទំពែករឺឆកឡើយ មនុស្សប្រុសភាគច្រើនតែងតែភ័យខ្លាចសក់ខ្លួនទំពែកនៅថ្ងៃមុខ។ សម្រាប់មនុស្សស្រីគឺខុសគ្នា ពីព្រោះក្រូម៉ូសូមទី២របស់នាងអាចប្រឆាំងនិងការពារសក់់នាងមិនអោយមានបញ្ហាដូចនេះឡើយ។ នៅលើទីផ្សារក៏មានផលិតផលថែរក្សាសក់ជាច្រើនបង្កើតមកសម្រាប់តែនារីៗផងដែរ។