An Cha Taiwan Milk Tea ហាងតែគុជដំបូងរូបមន្តផ្សំពីកំទេចមាសរសជាតិគ្មានពីរនៅកម្ពុជា

293

រាជធានីភ្នំពេញ៖ An Cha Taiwan Milk Tea ជាហាងតែគុជដែលបង្កើតយីហោឡើងដោយស្នាដៃកូនខ្មែរពិតៗ នឹងឆ្លងកាត់ការសិក្សាស្រាវជ្រាវពីរសជាតិ ព្រមទាំងរូបមន្តផ្សំពីធម្មជាតិពិសេសៗពីតៃវ៉ាន់ផងដែរ។

ម្ចាស់ហាងវ័យក្មេងស្រស់ស្អាតលោក សុខ ចំរើន និងអ្នកស្រី ដូ វីវី បានថ្លែងប្រាប់ Business Cambodia​ ថាគ្រប់អាជីវកម្មទាំងអស់ពេលយើងបើកដំបូងពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវដាក់គោលដៅមួយថាយើងត្រូវតែអោយអាជីវកម្មមួយនេះទទួលបានជោគជ័យ។គាត់បានខិតខំស្វែងរកនៅអ្វីដែលថ្មីៗដើម្បីអោយអតិថិជនពេញចិត្តតែគុជរបស់គាត់ហើយទីបំផុតក៏មានអតិថិជនបានគាំទ្រនៅផលិតផលមួយនេះ។

សហគ្រិនកូនកាត់៣សាសន៍ខាងលើបានបន្តទៀតថា គ្រប់សារធាតុផ្សំទាំងអស់គឺគាត់បាននាំចូលមកពីតៃវ៉ាន់ផ្ទាល់តែម្តង ព្រោះផលិតផលនៅទីនោះគឺរបស់ធម្មជាតិពិតៗនិងជាវត្ថុធាតុដើម ហើយគាត់បានសាកគ្រប់រសជាតិអស់ហើយឃើញថាវាជំនួយដល់សុខភាពមែន ទើបគាត់ក៏សម្រេចចិត្តបង្កើតឡើងនៅកម្ពុជា ហើយតែគុជប្រភេទនេះគឺពិតជាជំនួយដល់ស្រ្តីយើងណាស់ព្រោះមានមនុស្សជាច្រើនពិតជាបានគាំទ្រនៅផលិតផលមួយនេះ។

ក្រលែកមកមើលផលិតផលក្នុងហាង An Cha Taiwan Milk Tea វិញគឺមានតែមួយគ្មានពីរតែម្តង ជាក់ស្តែងដូចប្រភេទតែគុជGolden Brown Milk នេះគឺផ្សំឡើងដោយរសជាតិប្លែកជាពិសេសមានស្រោបកំទេចមាសពីលើ ដែរភេសជ្ជៈប្រភេទនេះពេញនិយមបំផុតនៅប្រទេសឌូបៃ ព្រោះវាមានសារធាតុជំនួយដល់សុខភាពនឹងជាពិសេសសម្រស់កាន់តែក្មេងជាងវ័យថែមទៀតផង។

ក្រៅពី Golden Brown Milk យើងក៏មានរសជាតិពិសេសផ្សេងថែមទៀតដែល An Cha Taiwan Milk Tea ចង់ណែនាំបងប្អូនមកសាកភ្លក់ ធានាថាប្លែកនិងដិតជាប់ក្នុងអារម្មណ៍នោះគឺ៖

Purple Sweet Potato Black Pearl Fresh Milk ជាប្រភេទតែគុជដែលផ្សំឡើងពីដំឡូងផ្អែមម្យ៉ាងនៅជប៉ុន វាជំនួយដល់រាងកាយ និងសម្បូរទៅដោយវីតាមីនដ៏ច្រើនលើសលប់ផ្តល់ថាមពលដល់រាងកាយផងដែរ។

Salted Egg Lava Brown Sugar Pearl Fresh Milk និយាយពីរសជាតិមួយនេះគឺវាកាន់តែពិសេសដែលកម្របានឃើញនឹងភ្លក់រសជាតិណាស់ ព្រោះវាផ្សំពីសុតក្រហមរបស់ពងមាន់ ដែលជួយឲ្យសុខភាពនិងសម្រស់របស់អ្នកញ្ញ៉ាំកាន់តែស្រស់ស្អាតបែបធម្មជាតិ។

An Cha Taiwan Milk Tea ជាយីហោតែទឹកដោះគោគុជដំបូងបង្អស់ដែលបានបង្កើតរសជាតិដ៏កម្រទាំងនេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង រហូតបច្ចុប្បន្ននេះបានពង្រីកសាខារហូតទៅ៣៖

An Cha 1: H117, Sangkat Chaktumuk, khan Daun Penh , Phnom Penh, Cambodia

An Cha 2: St. 63, 334, BKK1, Chamkarmon, Phnom Penh, Cambodia

An Cha 3: No: 858, St: 128, សន្ធរម៉ុក, Phnom Penh, Cambodia (បើកឆាប់ៗខាងមុខនេះ)

An Cha​4: នៅជិតTK (បើកឆាប់ៗខាងមុខនេះ)។

គួរបញ្ជាក់ផងដែរថា រាល់ការកម្មង់ទិញរបស់អតិថិជន១មួយកែវ គឺស្មើនឹងការចូលរួមចំណែកបរិច្ចាក៥០០រៀល ទៅកាន់មូលនិធិកុមារកំព្រា ដែលកម្មវិធីនេះ An Cha Taiwan Milk Tea ធ្វើឡើងចំនួន២ដងក្នុងមួយឆ្នាំ។

នេះជាការខិតខំប្រឹងប្រែងបង្កើតជាពិសេស សម្រាប់ប្រជាជនកម្ពុជាបានភ្លក់ពីរសជាតិដែលធ្លាប់តែមាននៅក្រៅប្រទេស តែពេលនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ។ An Cha Taiwan Milk Tea មិនមែនជាតែគុជធម្មតា ប៉ុន្តែជាប្រភេទតែគុជដែលសម្បូរទៅដោយវីតាមីននិងធាតុផ្សំសំខាន់ៗដែលជំនួយដល់សុខភាព ជាពិសេសជំនួយដល់សម្រស់នារីៗផងដែរ។

ចង់ដឹងពីរសជាតិថាពិសេសកម្រិតណា លោកអ្នកអាចទៅកាន់ហាងភ្លក់រសជាតិដោយផ្ទាល់ឫក៏ទំនាក់ទំនងទៅកាន់លេខ៖

Hotline: 061 619 088 – 092 929 088

Facebook Page: https://m.facebook.com/AnchaPhnompenh/

ឫក៏លោកអ្នកអាចធ្វើការកម្មង់តាមដៃគូដឹងជញ្ជូនដូចខាងក្រោមនេះ៖

(Nham24, Muuve, TheSpeed, Blocl, YourPhnomPenh, TosTov, InStar FoodKH)