រឿងរ៉ាវ​ពិត​នៃ​ជីវិត​រៀបការ​ទាំង ៦ យ៉ាង​ដែល​មនុស្សស្រី​មិន​ដែល​បាន​ដឹង

338

អាពាហ៍ពិពាហ៍​ជា​ក្តីសុបិន្ត​របស់​មនុស្ស​ស្រី​ប្រុសគ្របស់រូបកាយ ។ ហើយ​នេះ​ជា​គោលដៅ ឬ​ភាពជោគជ័យ​របស់​ស្នេហា​ដែល​រក្សា​ចំណង​ស្នេហា​ឱ្យ​បាន​យូរអង្វែង។ ជា​ការពិត​ណាស់ ជីវិត​រៀបការ​មិនមែន​មាន​តែ​ប៉ុណ្ណេះ​ទេ នៅ​មាន​ការពិត​ជាច្រើន​ទៀត​ដែល​អ្នក​មិន​ទាន់​បាន​ដឹង ។ ដូចនេះ​សិក្សា​ពី​មនុស្ស​ដែល​រៀបការ​ជាមួយ​យើង​ប្រសើរជាង​សិក្សា​លើ​ជីវិត​ស្នេហា។ 

១. ជីវិត​រៀបការ​មិនមែន​ស្នេហា​គ្មាន​លក្ខខ័ណ្ឌវា​បង្កប់​ទៅដោយ​ភាពស្អប់ ភាពជូរចត់ ឃ្លាតឆ្ងាយ​ពីគ្នា ភាពឯកោរ ឈឺចាប់​ក្បត់ផិត យើង​មិន​ស្រឡាញ់​ស្វាមី​បាន ២៤ម៉ោង​ទេ ចំណែកឯ​ស្វាមី​អ្នក​ក៏​មាន​អារម្មណ៍​បែបនេះ​ដូចគ្នា។ 

២. ជីវិត​រៀបការ​ជា​ជីវិត​នឹង​ថ្កល់ដោយសារ​ជីវិត​រៀបការ​មិនមែន​គ្រាន់តែ​ជា​ការបង្ហាញ​ក្តីស្រឡាញ់ តែ​រៀបការ​ជា​សញ្ញា​ដែល​យើង​ត្រូវ​រួមរស់​ជាមួយគ្នា ចែករំលែក​គ្រែ អាហារ និង​សុភមង្គល​ឱ្យ​គ្នា ព្រោះ​អ្នកទាំងពីរ​ជា​គូជីវិត​នឹង​គ្នា។ 

៣. រៀបការ​មិន​អាច​បំពេញ​តម្រូវការ​អ្នក​បាន​ទេបើសិន​អ្នក​មាន​អារម្មណ៍​ថា​ខ្វះ​ភាពកក់ក្តៅ។ ចង់​រៀបការ​ដើម្បី​ឱ្យ​ជីវិត​រស់រវើក? អាពាហ៍ពិពាហ៍​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ព្រោះ​រៀបការ​គ្រាន់តែ​ជា​ការរៀបការ វា​មិន​បាន​ផ្តល់​អ្វី​ផ្សេង​ទេ។ 

៤. រៀបការ​មិន​ធ្វើឱ្យ​អ្នក​កាន់តែ​ប្រសើរឡើង​ឡើយរៀបការ​មិនមែន​ជា​សញ្ញា​នៃ​ភាពជោគជ័យ​ក្នុង​ជីវិតនោះទេ ប៉ុន្តែវាអាចជាបន្ទកមួយដ៏ធ្ងន់សម្រាប់អ្នកទៅថ្ងៃខាងមុខ ។ កុំ​នឹកស្មាន​ថា​រៀបការ​នឹង​មិន​បង្ក​ភាពតានតឹង បញ្ហា វា​កើតឡើង​តែ​ពេល​ដំបូង​ទេ​មិនមែន​រហូត​ឡើយ ឧបសគ្គ​នឹង​កើនឡើង​ជារៀងរាល់​ថ្ងៃ ។ ដូចនេះ​អ្នក​ត្រូវ​ទទួល​យក និង​ដោះស្រាយ​វា។ 

៥. រៀបការ​អាច​នាំ​រឿង​អាក្រក់ជីវិត​រៀបការ​ប្រឈមនឹង​ការកុហកបោកប្រាស់ជាច្រើន ។ ការបំផ្លាញ​ទំនុកចិត្ត ក្តីស្រមៃ​អាច​កើតឡើង តែ​កុំភ្លេច​ថា ជីវិត​រៀបការ​ដ៏​ខ្មៅ​ងងឹត​នេះ​ល្អ​ឱ្យ​សោះបើអ្នកជួបនៅរឿងដែលមិនទុកចិត្តគ្នានោះ ។ 

៦. ជីវិត​រៀបការ​ជា​មាគ៌ា​គ្មាន​ព្រំដែនគ្មាន​អ្នកណា​ប្រាប់​អ្នក​ថា អ្វី​ល្អ អ្វី​អាច​ទទួល​យក​បាន​ទេ តែក្រោយរៀបការហើយនោះអ្នកនឹងដឹងពីជីវិតមានគ្រួសារមិនខានឡើយ ។ គ្មាន​អ្នកណា​ហ៊ាន​ប្រាប់​អ្នក​គ្រប់យ៉ាង​ឡើយ។ ព្រោះ​មាន​តែ​អ្នក និង​អ្នកដទៃ​ទេ​នឹង​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា។ ហើយ​ក៏​កុំ​ចង់​បាន​ចម្លើយ​ត្រឹមត្រូវ​ដែរ ព្រោះ​វា​នឹង​មិន​អាច​ឡើយ។