៦ ចំណុច​ប្រាប់​ថា​ស្វាមី​អ្នក​កំពុង​ធុញទ្រាំ​នឹង​អ្នក​ហើយ

307

យ៉ាងម៉េចហើយជីវិតគូរក្រោយពីអាពាហ៍ពិពាហ៍របស់អ្នកប៉ុន្មានឆ្នាំនេះ? ប៉ុន្មានចំណុចខាងក្រោមនេះអ្នកអាចសម្គាល់ស្វាមីអ្នកបានបើឃើញថាក្តីស្រលាញ់របស់គាត់មិនដូចពេលដែលស្រលាញ់យើងគ្រាដំបូង ។ ប្រសិនបើ​ស្វាមី​របស់​អ្នក​បញ្ចេញ​ប្រតិកម្ម​ដូច​ខាងក្រោម​នេះ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បម្រែបម្រួល​របស់​គាត់ ឬ​គាត់​កំពុង​ផិតក្បត់​អ្នក​ហើយ។ 

១. គាត់​ឧស្សាហ៍​រិះគន់​អ្នកគាត់​លែង​សរសើរ លែង​បារម្ភ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ។ គាត់​និយាយ​មើលងាយ​ដល់​បុគ្គលិកលក្ខណៈ ការស្លៀកពាក់ រូបកាយ និង​សក់​របស់​អ្នក។ បើ​ទោះ​ជា​អ្នក​ធ្វើ​អ្វី​បាន​ល្អ​ឥតខ្ចោះ​ក៏ដោយ គាត់​ក៏​នៅតែ​ស្វែងរក​កំហុស​អ្នក​ឱ្យ​ឃើញ​ដែរ។

២. ប្រៀបធៀប​ភរិយា​នឹង​អ្នកដទៃបើសិន​ស្វាមី​យក​ភរិយា​ខ្លួន​ប្រៀបធៀប​នឹង​មនុស្ស​ស្រី​ដទៃ បាន​ន័យ​ថា​ជីវិត​រៀបការ​មួយ​នេះ​នឹង​កាន់តែ​លែង​មាន​ន័យ​ហើយ។ 

៣. មិន​ត្រលប់​មក​ផ្ទះ​ក៏​មិន​ប្រាប់ ហើយ​បើ​នៅ​ផ្ទះ​ចង់​តែ​នៅ​ម្នាក់ឯងបើ​គាត់​មើល​ទូរទស្សន៍ ញ៉ាំ​អាហារ​តែ​ម្នាក់ឯង។ ពេល​ទំនេរ​មិន​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ភរិយា។ 

៤. មិនសូវជា​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ប្រពន្ធគាត់​លែង​ចាប់អារម្មណ៍​នឹង​អ្វី​ដែល​អ្នក​កំពុង​គិត ពី​ក្តីសុខ​របស់​អ្នក និង​មិន​អើពើ​នឹង​អារម្មណ៍​តានតឹង​របស់​អ្នក គ្មានការយកចិត្តទុកដាក់ដូចមុនទៀតនោះទេ ។ 

៥. លែង​ចាំ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ថ្ងៃ​កំណើត​ប្រពន្ធឧទាហណ៍គាត់​តែងតែ​ភ្លេច​ថ្ងៃ​កំណើត​របស់​ភរិយា ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ នឹងមិនសូវជាមានពេលធ្វើអ្វីស្វីតៗដាក់យើងដូចមុននោះទេ ។ 

៦. អ្វីដែលដែលសំខាន់គាត់តែងតែ​មើល​ឃើញ​កំហុស​អ្នក អ្នក​តែងតែ​ជា​មេ​បញ្ហា​សម្រាប់​គាត់ ហើយ​ពេល​អ្នក​រអ៊ូ​ថា គាត់​ឈប់​ស្រឡាញ់​អ្នក​ហើយ គាត់​លាតត្រដាង​ពី​កំហុស​អ្នក​ភ្លាមៗ ។ នេះ​ជា​សញ្ញា​ច្បាស់​ណាស់​ថា ស្វាមី​អ្នក​កំពុង​រក​ហេតុផល​ចាកចេញ​ពី​ជីវិត​រៀបការ​នេះ​ហើយ។