ក្នុងមួយជីវិតនេះមនុស្សម្នាក់ៗសុទ្ធតែធ្លាប់បានឆ្លងកាត់ជីវិតនៅលីវ។ វាជារឿងមួយមិនអាចចៀសផុតឡើយ ប៉ុន្តែអារម្មណ៍ខ្វះភាពកក់ក្តៅអាចធ្វើឱ្យយើងឈឺចាប់ផ្លូវចិត្តបាន ។ ខាងក្រោមនេះជាហេតុផលខ្លះៗដែលអ្នកអាចទទួលបានបទពិសោធន៍ពីភាពនៅម្នាក់ឯងក្នុងជីវិតរបស់អ្នក។ អ្នកមានពេលវេលា និងតម្រូវការគ្រប់គ្រាន់សម្រាប់ខ្លួនឯងអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងតាមដែលអ្នកពេញចិត្តអ្នកមានពេលវេលានៅជាមួយមនុស្សដែលមិនមែនជាម្ចាស់ជីវិតរបស់អ្នកបានច្រើនជាពិសេសមានភាពឯករាជ្យពេញទីតែម្តង ។
ដំណឹងល្អមួយគឺថា ជីវិតនៅលីវជាភាពចាំបាច់ដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរជីវិតរស់នៅ គំនិត និងអត្តចរិករបស់អ្នកឱ្យកាន់តែល្អប្រសើរឡើង។ អ្នកគ្រាន់តែត្រូវកម្ចាត់រាល់ភាពធុញទ្រាន់របស់ខ្លួនឯង។ ពេទ្យចិត្តសាស្ត្រជាច្រើនគិតថា មនុស្សប្រុសស្រីដែលរងការឈឺចាប់នឹងភាពឯកោរគួរណាត់ជួបនឹងទីប្រឹក្សា។ តែទោះជាយ៉ាងណា បើសិនអ្នកគ្មានឱកាសទេ ការអនុវត្តខាងក្រោមក៏អាចជួយដោះស្រាយអ្នកបានដែរ។ នេះជាការណែនាំពីអ្នកឯកទេសចិត្តសាស្ត្រលោក Ashley Eder ។
១. ស្វែងរកពេលវេលាដើម្បីយល់ពីខ្លួនឯងមានការងារច្រើនណាស់ដែលយើងត្រូវធ្វើប្រចាំថ្ងៃតែយើងតែងតែមើលរំលង។ តើអ្នកមានអារម្មណ៍យ៉ាងណា? តើអ្នកចង់បានអ្វី? តើអ្នកជានរណា? ការសរសេរ ឬគូរពិតជាអាចជួយអ្នកបាន។ អ្នកអាចថតជាសម្លេង ឬវីដេអូផងដែរ។

២. ស្គាល់ពីអារម្មណ៍ខ្លួនឯងមនុស្សខ្លះធ្លាក់រណ្តៅក្នុងភាពឯការខ្លួនឯង ព្រោះពួកគេមិនគិតពីខ្លួនឯងដើម្បីទទួលយកបទពិសោធន៍ ឬគិតខុស។ អារម្មណ៍នេះជារឿងធម្មតា ហើយប្រសិនអ្នកទទួលស្គាល់ការពិត អ្នកនឹងមិនសូវថប់បារម្ភច្រើន។
៣. បារម្ភពីខ្លួនឯង និងតម្រូវការរបស់អ្នកភាពឯការជាស្នេហាដ៏គួរឱ្យភ័យខ្លាចបំផុត។ ឱបខ្លួនឯង ហើយប្រាប់ថាអ្នកជាមនុស្សអស្ចារ្យប៉ុណ្ណា។ និយាយថាអ្នកស្រឡាញ់ និងបារម្ភខ្លួនឯង។ ផ្តល់កាដូតូចមួយឱ្យខ្លួនឯងដូចជា សៀវភៅ ជិះសេះ ធ្វើដំណើរកំសាន្តទៅកន្លែងដែលអ្នកប្រាថ្នា ធ្វើអ្វីក៏ដោយឱ្យតែអ្នកសប្បាយចិត្ត៕
