ផ្លែប៉េងប៉ោះ មានប្រយោជន៍ខ្លាំងខាងផ្នែកថែរក្សាសម្រស់

64

(សម្រស់)៖ ផ្លែប៉េងប៉ោះ គឺជាបន្លែដែលមិនត្រឹមតែល្អ ចំពោះសុខភាពអ្នកនោះទេ វាថែមទាំងអាច ជួយធ្វើឲ្យអ្នកស្អាត ទៀតផង។ ដូចនេះ តើវាអាចជួយសម្ជស្សអ្នក ត្រង់កន្លែងណាខ្លះទៅ?

ទប់ទល់នឹងស្បែកជ្រួញ
នៅក្នុងប៉េងប៉ោះ នេះមានសារធាតុ ដែលអាចជួយការពារស្បែកអ្នក មិនឲ្យខូចឡើយ ដូចនេះវាមិនងាយធ្វើឲ្យជ្រួញឡើយ ព្រោះវាអាចជួយការពារស្បែកអ្នក បានល្អ។

បំបាត់ស្នាមអ៊ុចខ្មៅ
ប្រសិនជាមុខអ្នកមានស្នាមអ៊ុចខ្មៅ អ្នកអាចញ៉ាំទឹកប៉េងប៉ោះ មួយថ្ងៃចំនួនមួយកែវបាន នោះវានឹងជួយធ្វើឲ្យវាមានស្នាម មិនសូវខ្មៅដូចមុនឡើយ។

ធ្វើឲ្យអ្នកមានស្បែកស
នៅក្នុងប៉េងប៉ោះ នេះមានសារធាតុជាច្រើន ដែលអាចជួយធ្វើឲ្យស្បែកអ្នកស និងម៉ត់រលោង។

ព្យាបាលជំងឺស្បែក
នៅពេលដែលស្បែកអ្នកមានបញ្ហា អ្នកអាចយកប៉េងប៉ោះ ដោយចិតសំបក និងយកគ្រាប់ចេញ បន្ទាប់មកកិនវាឲ្យម៉ត់ ហើយលាបលើកន្លែង ដែលស្បែកអ្នកមានបញ្ហា ចំនួន២ទៅ៣ថ្ងៃ វានឹងអាចជួយសម្លាប់មេរោគបាន៕