កុំភ្លេចអាន! រឿងផិតក្បត់រវាងមនុស្សប្រុសស្រី បើ​ដឹងផ្សេងពីនេះ​ជួយ​ប្រាប់​ផង​

95

យល់យ៉ាងណាដែរអ្នកទាំងអស់គ្នា? មនុស្ស​ម្នាក់បាន​សរសេរថា ៖ ចំពោះ​រឿង​ផិតក្បត់​ចំពោះ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គឺ​មានភាពខុស​គ្នា​ស្រឡះ​ដូចមេឃនឹងដី ។ តើអ្វីជាភាពខុសគ្នារវាងការផិតក្បត់របស់មនុស្សប្រុសស្រី?

មូលហេតុព្រោះ ៖​មនុស្ស​ប្រុស​ផិតក្បត់​ដោយ​ចំណង់​តណ្ហា ឃើញស្រីស្អាតមិនបានពួកគេគិតតែលើរឿងផ្លូវភេទតែមួយមុខគត់ ។ ចំពោះមនុស្សស្រីវិញ ​មនុស្ស​ស្រី​ផិតក្បត់​ព្រោះ​មនោសញ្ចេតនា ។​ ដូចដែលយើងបានដឹងហើយថា មនុស្សស្រីភាគច្រើន មានចិត្តទន់នឹងចូលចិត្តរស់នៅក្នុងអារម្មណ៍ អាណិតអ្នកដ៏ទៃ ជាពិសេសមនុស្សស្រីដែលមានរស់និយមខ្លាំងពេក ។

​ហើយម៉្យាងវិញទៀត មនុស្ស​ប្រុស​ផិត​ក្បត់ ១០​នាក់ មាន​៩​នាក់​ដែល​បោះបង់​ប្រពន្ធកូនខ្លួនឯងចោលហើយទៅរស់នៅជាមួយស្រីថ្មី ។​ ​រីឯមនុស្ស​ស្រីផិតក្បត់ ១០​នាក់ គឺ​នាង​លែង​ប្តី​ទាំង ១០​នាក់ភាគច្រើនមើលទៅឃើញអញ្ចឹងមែន ។​

មូលហេតុ ៖​ដោយហេតុ​ថា​ស្ត្រី​មាន​សហាយស្មន់​ទើប​ដឹង​ថា​ក្រៅ​ពី​ប្តី នៅ​សង្គម​ខាងក្រៅ​មាន​ប្រុសៗ​ច្រើនណាស់​ដែល​ល្អ​ជាង​ប្តី​របស់​ខ្លួន ។​ ​ចំណែក​បុរស​វិញ​មិន​បោះបង់​ប្រពន្ធ​ចោល ព្រោះ​តែ​នៅ​សង្គម​ខាងក្រៅ​គ្មាន “​មី​” មួយ​ណា​ល្អ​ចំពោះ​ខ្លួន​លើសប្រពន្ធ​របស់ខ្លួនឯងនោះទេ ព្រោះស្រីខាងក្រៅមួយចំនួនធំស្រលាញ់តែលុយសម្ភារៈនិយមតែប៉ុណ្ណោះ ។​​អភ័យទោស​បើ​មានការ​ឆ្គាំឆ្គង តែ​សូម​មេត្តា​ផ្តល់​មតិ​យោបល់​ផង ៕