CamEd Business School ផ្ដល់នូវជំនាញពន្ធដារកម្ពុជា ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

90

រាជធានីភ្នំពេញ៖ CamEd Business School ជាគ្រឹះស្ថានឧត្ដមសិក្សាមួយ ដែលកំពុងបណ្ដុះបណ្ដាលសិស្ស និស្សិតលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ បច្ចុប្បន្ន CamEd ក៏មានវគ្គសិក្សា សញ្ញាបត្រជំនាញ ពន្ធដារកម្ពុជា ដែលជាសញ្ញាបត្រប្រឡងកម្រិតឌីប្លូម៉ា។

សញ្ញាបត្រជំនាញ ពន្ធដារកម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយ សមាគមនគណនេយ្យជំនាញ ACCA នៅចក្រភពអង់គ្លេស និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មផងដែរ។ កម្មវិធីសិក្សានេះ ត្រូវបានត្រួតពិនិត្យឯករាជ្យពីក្រុមអ្នកជំនាញពន្ធដារ របស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG កម្ពុជា។

កម្មវិធីសិក្សានឹងផ្ដល់នូវចំណេះដឹងដែលទាក់ទងនឹងប្រព័ន្ធពន្ធដារដែលចាំបាច់សម្រាប់ គណនេយ្យករ​ សវនករ គណនេយ្យករជំនាញ ដែលកំពុងធ្វើការនៅប្រទេសកម្ពុជា រួមមាន​ដូច​ជា៖

  • ពន្ធលើប្រាក់បៀវត្ស
  • ពន្ធលើប្រាក់ចំណេញ
  • ពន្ធកាត់ទុក
  • ពន្ធអាករលើតម្លៃបន្ថែម
  • ការចុះបញ្ជីសារពើពន្ធ ការទូទាត់ ការពិន័យ និងការតវ៉ា។

កម្មវិធីសិក្សា លើជំនាញពន្ធដារកម្ពុជានេះនឹងសិក្សារយៈពេល៣ម៉ោង នៅរៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ហើយវគ្គសិក្សាថ្មីចាប់ផ្ដើមរៀងរាល់ ខែមករា ឬខែកក្កដា ហើយនឹងបញ្ចប់វគ្គនៅក្នុងខែមិថុនា ឬខែធ្នូ។

គួរជម្រាបផងដែរថា កម្មវិធីសិក្សាពន្ធដារកម្ពុជា នៅ CamEd Business School មានការទទួលស្គាល់ទូលំទូលាយ ពីសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ និស្សិតនឹងទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់ ពីក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ សិក្សាជាមួយសាស្រ្តាចារ្យ ដែលមានទាំងការទទួលស្គាល់ និងបទពិសោធន៍ជាអន្តរជាតិ និស្សិតនឹងក្លាយជាអ្នកជំនាញផ្នែកពន្ធដារមួយដ៏ពិតប្រាកដ។ ចាប់ផ្ដើមទទួលពាក្យសិក្សាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវគ្គសិក្សា លើជំនាញពន្ធដារនៅកម្ពុជានេះ ចូលទៅកាន់ វេបសាយ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023 986 522​/023 986 523។