ពេលបែកបាក់ស្នេហា តើគួរធ្វើដូចម្តេចទើបមិនឈឺចាប់

195

(ស្នេហា)៖ រឿងស្នេហាវាជារឿងធម្មជាតិដែលបានបង្កើតឡើងរវាងមនុស្សពីរនាក់ ដូចយើងដឹងហើយថាស្នេហាមានច្រើនប្រភេទ​ តែថ្ងៃនេះយើងសូមលើកយកតែរឿងស្នេហាស្រីប្រុសមកនិយាយតែប៉ុណ្ណោះ ។ ជាការពិតនៅពេលដែលយើងម្នាក់ៗធំពេញវ័យមានការយល់ដឹងអ្វីល្អអ្វី អាក្រក់ពេលនោះយើងម្នាក់ៗគឺចាប់ផ្តើមមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនយើង ដែលភាគច្រើនយើងមិនដែលទាំងស្គាល់ពួកគេពីមុននោះទេ ហើយទីបំផុតអ្នកទាំងនោះក្នុងចំណោមពួកគេនឹងឈានជើងចូលក្នុងខ្សែជីវិតយើងដោយមិនដឹងខ្លួន ។

ក្នុងនោះអ្នកខ្លះក៏ក្លាយជាមិត្តភក្តិជិតដិតនឹងស្និទ្ឋស្នាលនឹងយើងហើយក៏មានអ្នកខ្លះទៀតអាចក្លាយទៅជាគូរសង្សារឬដៃគូជីវិតយើងទៅថ្ងៃមុខទៀតក៏មានដែរ ។ យើងងាកមកចាប់អារម្មណ៍នឹងរឿងស្នេហាអូនបងផ្អែមល្ហែមបែកបាក់ព្រាត់ប្រាស់សាវ៉ាវិញម្តង ។ តើអ្នកចាប់ផ្តើមមានស្នេហាមុនដំបូងនៅពេលណា? តើស្នេហាគ្រាដំបូងរបស់អ្នកមានន័យយ៉ាងណាដែរចំពោះជីវិតអ្នក?

មានគ្នាយើងមិនតិចនាក់នោះទេដែលតែងតែផ្លាស់ប្តូរដៃគូ ឬហៅថាសង្សារអ្នកខ្លះប្តូរសង្សារដូចប្តូរសម្លៀកបំពាក់អញ្ចឹង ។ សំណួរសួរថា តើនរណាម្នាក់ដែលមិនចង់បានដៃគូដែលចេះយល់ចិត្តយើង នឹងអាចពឹងពាក់គ្នាទៅថ្ងៃមុខបាននោះ? គ្មាននរណាម្នាក់ចង់សាវ៉ាហើយប្តូរសង្សារច្រើននោះទេ ជឿទៅ ហេតុផលដែលគេប្តូរសង្សារច្រើនដោយសារតែសេពគប់គ្នាយូរៗទៅ ក៏មិនចុះសម្រុងនឹងគ្នា មានចំណុចខុសគ្នាច្រើន ។

មនុស្សយើងពេលដែលមានចំណុចខុសគ្នា ច្បាស់ណាស់នឹងមានរឿងអាក់អន់ចិត្តនឹងគ្នា ហើយឈានដល់ការចែកផ្លូវគ្នាមិនខាន ។ ព្រោះគ្មាននរណាម្នាក់អាចទ្រាំនឹងអត់ធ្មត់បានគ្រប់រឿងនោះទេ ទោះបីមានអនុស្សាវរីយ៍នឹងគ្នាច្រើនរាប់មិនអស់យ៉ាងណាក៏ដោយក៏គង់តែបែក ។

ភាគច្រើនក្រោយបែកគ្នាម្នាក់ៗនឹងមានអារម្មណ៍ថាឈឺចាប់ នឹកស្តាយពេលវេលា នឹងអ្វីគ្រប់យ៉ាងដែលខំលះបង់នឹងផ្តល់ឲ្យដៃគូបែរជាមិនបានផល ហើយក៏មានការខូចចិត្តជាខ្លាំង ដេកយំតែម្នាក់ឯងក្នងបន្ទប់ក៏មាន ។

រូបតំណាង

យើងបានដឹងហើយថាស្នេហាអាចនិយាយបានថាជាកាំបិតមុខពីរវាអាចធ្វើឲ្យយើងរីករាយហើយវាក៏អាចសម្លាប់ចិត្តយើងបានដែរ ។ តែដើម្បីជៀសវាងរឿងខូចចិត្តនេះបាន យើងត្រូវនិយាយប្រាប់ខ្លួនឯងថា ស្នេហាគ្រាន់តែជារឿងមួយក្រៅខ្លួនតែប៉ុណ្ណោះ យើងអាចសាងនឹងបង្កើតវាបាន ចុះហេតុអ្វីយើងមិនអាចបញ្ចប់វាទៅវិញបាននោះ ។ ដូច្នេះឈប់ខូចចិត្តទៅ អ្នកបែកបាក់ស្នេហាទាំងឡាយ បើម្នាក់នឹងមិនត្រូវមិនសមនឹងយើង បើកបេះដូងចាំទទួលអ្នកថ្មីម្នាក់ទៀត និយាយថាមិនត្រូវអ្នកមកក្រោយអាចនឹងល្អជាងអ្នកមុន ដប់ដង មួយរយដងក៏ថាបានដែរ សំខាន់អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅលើយើងខ្លួនឯងជាអ្នកកំណត់ ។