អ្នករកស៊ី១០៥នាក់នាំគ្នាសម្រុកមកពង្រឹងសមត្ថភាពខាងសិល្បៈនិងចិត្តសាស្រ្ដនិយាយជាសាធារណៈ

81

រាជធានីភ្នំពេញ៖  នៅសៅរ៍ថ្ងៃទី​០៦ ខែកក្កដា​នេះ ​សហគ្រិនកម្ពុជានិង​អ្នករកស៊ី​ចំនួន​១០៥ ​បានសម្រុកចូលមក​ពង្រឹងសមត្ថភាព​អំពី​ “សិល្បៈនិងចិត្តសាស្រ្ដនិយាយសម្រាប់ម្ចាស់អាជីវកម្ម​”​ ពីស្ថាបនិក CEO Master Club ដើម្បី​ធ្វើឱ្យ​អាជីវកម្មរបស់ខ្លួន​​រីកចម្រើន​ និងមាន​ប្រសិទ្ធភាពខ្ពស់ក្នុងដឹកនាំ​បុគ្គលិក​ឱ្យ​ចេះ​ រួបរួម​​​គ្នាក្នុងការបំពេញ​ការងារស្របតាមផែនការអាជីវកម្ម ព្រមទាំង​ទស្សនៈវិស័យនិងបេសកកម្មរបស់​ស្ថាប័ន​។

តួលេខនៃ​ចំនួន​ម្ចាស់អាជីវកម្ម​ខាងលើនេះ បាន​​កើនឡើងខ្ពស់​​​ដូចទៅ​នឹង​កម្មវិធី​បង្វឹក​ជំនាញ “ភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល” កាលពីថ្ងៃ១-២ មិថុនាកន្លងទៅដែរ ​​ដោយពួកគាត់​ បាន​​សម្រុកចុះឈ្មោះ​ តាំងពីថ្ងៃប្រកាសបើក​លក់សំបុត្រ រហូត​ដល់​ថ្ងៃកម្មវិធីបង្វឹក​នៅភោជនីយដ្ឋាន​ទន្លេបាសាក់២នាថ្ងៃ​សៅរ៍នេះតែម្តង​ ទោះ​បី​ការលក់​សំបុត្រ​​ចូលរួមកម្មវិធីបង្វឹកនេះ​បានបិទតាំង​ពី៣ថ្ងៃមុនមកម្ល៉េះ​ក៌ដោយ។

ការឆក់យកបេះដូងអ្នករកស៊ី​នៅ​​កម្ពុជាឱ្យ​ចូលមក​​ពង្រឹងសមត្ថភាព​កាន់ច្រើនឡើងៗនេះ​ ត្រូវ​បានម្ចាស់អាជីវកម្ម​ដែលធ្លាប់បាន​មកពង្រឹងសមត្ថភាព​​កន្លងមក​និងបន្តចូលរួម​​វគ្គ​នេះ បាន​​ឱ្យដឹង​ថា​​ ការបង្វឹក​របស់​លោក​គ្រូ អោម សេងបូរ៉ា ស្ថាបនិក​ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ​ ពិតជា​​បានជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់ម្ចាស់​អាជីវកម្ម​ជាច្រើន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និងបាន​​បង្កើនសមត្ថភាព​ក្នុងការដឹកនាំ​ចាត់ចែង​កាន់តែពូកែ​ជាងមុន​​ ព្រមទាំងអាច​រំដោះខ្លួន​ឱ្យរួចផុតពីអ្នកទោសអាជីវកម្ម​ ។

តាមរយៈការមើលឃើញ​លទ្ធផល​ និង​​គុណតម្លៃ​ របស់ក្លិបម្ចាស់អាជីវកម្មក្នុងស្រុកមួយនេះ​ ដែលបានជួយ​ដល់​សហគ្រិន​​កម្ពុជា និង​​សមាជិក ​​៨២៧នាក់ នៅទូទាំ​ង​ប្រទេសឱ្យរីកចម្រើន​​​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្មដែល​បាន​ចូលមកពង្រឹងសមត្ថភាព​​ម្តង​ហើយជាប់ចិត្តចង់មកបង្កើនសមត្ថភាព​បន្ថែម​​ទៀត​ បាន​​សម្រេច​ចិត្តចូលជា​សមាជិក​ដោយឥតសង្ស័យ​​ជាមួយ​នឹង​ការ​​ទទួលបានប្រយោជន៍​ទាំង៧ដែលជួយ​ឱ្យចំណេញទាំង​ពេលវេលានិងថវិកា ​ ហើយ​ថែម​ទាំង​បាន​ណែនាំ​មិត្តភ័ក្តជាបន្តបន្ទាប់​ឱ្យ​​មកចូលរួម​កម្មវិធីបង្វឹក​ របស់​CEO Master Club ​ជាមួយ​គ្នា ដើម្បីភ្លក្ស​រសជាតិ​ថ្មីៗ សម្រាប់ការអភិវឌ្ឍសមត្ថភាពក្លាយជា​អ្នកដឹកនាំអាជីវកម្មពូកែ​ និងអគ្គនាយក​អាជីព​ប្រកដោយភាពជោគជ័យ​។​

សូមបញ្ជាក់ផងដែរថា​ អត្ថប្រយោជន៍សំខាន់ទាំង៧ ធុរកិច្ចជន​​ទទួល​បាន​បន្ទាប់​ពីចូលជាសមាជិក​​ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ រួមមាន៖ ទី១. រកឃើញទេពកោសល្យជោគជ័យនិងសេចក្តីសុខពីកំណើតរបស់ខ្លួនដែលមិនធ្លាប់បានដឹងពីមុនមកតាមរយៈបច្ចេកវិទ្យា Brain Scan។ ទី២. ទទួលបានការបង្វឹកសម្រាប់រយៈពេលពេញមួយជីវិត អំពីកម្មវិធី “ក្លាយជាអគ្គនាយកអាជីព” ដើម្បីមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ចាកចេញពីភាពជាអ្នកទោសអាជីវកម្មបានឆាប់រហ័ស និង កសាងអាជីវកម្មឱ្យមានភាពរឹងមាំអាយុវែងតជំនាន់បាន

ទី៣. ទទួលបានការប្រឹក្សាយោបល់សម្រាប់រយៈពេលពេញមួយជីវិតអំពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ និង អាជីវកម្ម។ ទី៤. អាចបង្កើនការផ្សព្វផ្សាយនិងការលក់ផលិតផលសេវាកម្មរបស់ខ្លួនក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស។ ទី៥. អាចទិញផលិតផលសេវាកម្មក្នុងតម្លៃ Discount ច្រើននៅក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស ។​ ទី៦. មានឱកាសវិនិយោគជាច្រើននៅក្នុងសម្ព័ន្ធសមាជិកគ្រួសារ CEO Master Club និង​ទី៧. ចាប់យកឱកាសលូតលាស់រីកចម្រើនជោគជ័យបានលឿនជាងអ្នករកស៊ីធម្មតា ចំណេញពេលវេលា មិនខាតជីវិតរស់នៅក្នុងបញ្ហានៃការរកស៊ីដែលគ្មានក្បួនច្បាស់លាស់៕