ប៉ុន្មានចំណុចដែលមនុស្សស្រីគួរជៀសវាងក្រោយរៀបការ

162

(មនុស្សស្រី)៖ ភាគច្រើនមនុស្សយើងឲ្យតែដល់វ័យត្រូវរៀបការហើយ គ្មាននរណាម្នាក់អាចជៀសផុតនោះទេ គ្រាន់តែអ្នកខ្លះឆាប់ដល់គូរហើយអ្នកខ្លះទៀតមិនទាន់ដល់គូតែប៉ុណ្ណោះ ។ ប៉ុន្មានចំណុចខាងក្រោមនេះសម្រាប់មនុស្សស្រីដែលបានរៀបការរួចហើយគួរតែជៀសវាងដាច់ខាត បើអ្នកចង់បានក្តីស្រលាញ់ពីស្វាមី ។

១. កុំរំពឹងតែលុយប្រាក់ខែពីស្វាមីតែមួយមុខ ប្រសិនបើអាចរកលុយបានដោយខ្លួនឯងរឹតតែល្អ ។សម័យមនុស្សស្រីពិតជាពូកែណាស់មិនដូចសម័យមុនៗនោះទេ សម័យមុនមនុស្សស្រីនៅតែផ្ទះធ្វើការងារផ្ទះមើលកូនតែប៉ុណ្ណោះ ។​ តែបច្ចុប្បន្ននេះមនុស្សស្រីមានសេរីភាពពេញលេញក្នុងចេញក្រៅផ្ទះដើម្បីរកលុយមកចិញ្ចឹមគ្រួសារដូចជាស្វាមីដែរ ។ សាកគិតមើលជាប្រពន្ឋដ៏ឆ្លាតមានសមត្ថភាពរកលុយជួយបន្ទុកប្តី នោះច្បាស់ណាស់ស្វាមីអ្នកនឹងស្រលាញ់អ្នកខ្លាំងមិនខាន ។ សរុបមកជាប្រពន្ឋត្រូវមានសមត្ថភាពនឹងឆ្លាយវៃក្នុងកិច្ចការផ្ទះជាដើម ។

២. មិនត្រូវបិទសិទ្ឋប្តីខ្លាំងពេកទេ ទោះបីជាពេលខ្លះយើងស្រលាញ់ប្តីយើងខ្លាំងយ៉ាងណាក៏ដោយ មិនចង់ឲ្យស្រីផ្សេងមកក្បែរប្តីយើងក៏ដោយ តែវាជៀសមិនផុតនោះទេ ព្រោះថាក្នុងសង្គមមិនថាការងារអ្វីក៏ដោយវាតែងតែមានហើយទំនាក់ទំនងរវាងប្រុសនឹងស្រី សំខាន់យើងទុកចិត្តប្តីយើងទៅបានហើយ ។ ជាពិសេសមិនត្រូវប្រចណ្ឌរករឿងខុសទំនងពេកនោះទេ ត្រូវចាំថាមនុស្សដែលចង់ក្បត់ទោះហាមយ៉ាងណាក៏នៅតែក្បត់នឹងយើងបានដែរ ។

៣. ត្រូវថែរក្សាសម្រស់ឲ្យស្អាតជានិច្ច មនុស្សប្រុសគេមិនចូលចិត្តមនុស្សស្រីណាមិនចេះតុបតែងខ្លួននោះទេ​ ។​​ ចូរកុំគិតថាមានប្តីហើយ មានកូនហើយ មិនដឹងតែងខ្លួនឲ្យអ្នកណាមើលឲ្យសោះនោះ គឺយើងត្រូវស្អាតជានិច្ចនៅចំពោះមុខប្តីយើងនឹងអ្នកដែលនៅជុំវិញខ្លួនយើង ។ ព្រោះថាភាពស្អាតវាជាសេរីសួស្តីយើងមួយផ្នែកដែរ ។ ហើយការនៅតែរក្សាសម្រស់ឲ្យនៅតែស្អាតនេះធ្វើឲ្យប្តីរបស់អ្នកមើលមកអ្នកនៅតែជាមនុស្សសំខាន់ខ្លាំងដែលមិនអាចខ្វះបានក្នុងគ្រួសារទាំងមូល ។