ពេលបាក់ទឹកចិត្តនឹងអស់សង្ឃឹមក្នុងជីវិតតើគួរធ្វើម៉េច?

105

ជីវិតមនុស្សយើងគ្មាននរណាម្នាក់ដើរទៅបានដោយរលូនទាំងអស់នោះទេ ។​ រាល់កិច្ចការដែលយើងបានធ្វើតែងតែមានឩបសគ្គរារាំង បង្អាក់ដំណើរយើងជានិច្ច ពេលខ្លះក៏ជួបបញ្ហាធំ ហើយខ្លះទៀតក៏ជួបបញ្ហាតូច ហើយពេលខ្លះទៀតក៏មានបញ្ហាមួយចំនួនដែលធ្វើឲ្យយើងឈឺក្បាលនឹងវាផងដែរ ។

តើពេលយើងបាក់ទឹកចិត្តនឹងអស់សង្ឃឹមក្នុងជីវិតរបស់យើងតើគួរធ្វើដូចម្ត៉េចទើបជៀសផុតពីការបាក់ទឹកចិត្តបាន? រាល់បញ្ហាតែងតែមានដំណោះស្រាយជានិច្ច ពេលជួបបញ្ហាត្រូវប្រាប់ខ្លួនឯងថានឹងមានដំណោះស្រាយជានិច្ច ឲ្យតែយើងគិតថាដោះស្រាយបាន នោះខួរក្បាលយើងនឹងស្វែងរកដំណោះស្រាយសម្រាប់យើង ។

កុំអស់សង្ឃឹមអីប្រឹងដោះស្រាយវាទៅ ហើយត្រូវក្រោកឈរដើរទៅមុខដោយក្តីសង្ឃឹមនឹងស្នាមញញឹម ។ រាល់បញ្ហានឹងឩបសគ្គតែងតែធ្វើឲ្យយើងរឹងមាំជាងមុន ហើយរាល់បញ្ហាដែលយើងបានឆ្លងកាត់សុទ្ឋតែជាមេរៀនដ៏ល្អសម្រាប់ជីវិតយើងម្នាក់ៗ ។ ជីវិតយើងចុងក្រោយគឺសូន្យគ្មាននរណាម្នាក់អាចយកអ្វីទៅបាននោះទេ ដូច្នេះហើយកុំពិបាកចិត្តពេក រឿងខ្លះបើដោះស្រាយមិនបានក៏បណ្តោយទៅតាមនឹងចុះ ទោះអង្គុយពិបាកចិត្តកើតទុក្ខរឿងគង់តែកើតហើយ គ្មាននរណាម្នាក់ឃាត់បានទេ ។