ដំណេក​ក្រោម​ពន្លឺភ្លើង​ មាន​ទំនាក់ទំនង​នឹង​ការ​កើន​ទម្ងន់​រាងកាយ​ស្រឺតៗ

73

យោងតាម​ការសិក្សា​ថ្មី​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ដ្រី​ដែល​គេង​មុខ​កញ្ចក់​ទូរទស្សន៍ ឬ​ពន្លឺ​ពេញ​បន្ទប់​ទំនង​ជា​អាច​ឡើង​គីឡូ​ច្រើន​។ ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​សមាគម​ឱសថ​វេជ្ជសាស្ដ្រ​អាមេរិក (JAMA) បាន​ផ្ដោត​លើ​ការសិក្សា​រយៈពេល ៥ ​ឆ្នាំ​ពី​ស្ដ្រី​អាមេរិក​ជិត ៤៤០០០ ​នាក់​។

ស្ដ្រី​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្រិត​នៃ​ការទទួល​ពន្លឺ​នាពេល​រាត្រី​ដែល​មកពី​ប្រភព​ភ្លើង​ជាច្រើន​ចាប់ពី​ពន្លឺ​ភ្លើង​រាត្រី​តូចៗ (ALAN) ឬ​ពន្លឺភ្លើង​នាឡិកា រហូត​ដល់​ពន្លឺ​ជះ​ខ្លាំង​ពី​ដង​វិថី ទូរទស្សន៍ ឬ​អំពូល​ភ្លើង​ក្នុង​បន្ទប់​។ លទ្ធផល​គួរ​ឲ្យ​ជឿជាក់​មួយ​គឺថា ស្ដ្រី​ដែល​គេង​មុខ​កញ្ចក់​កំពុងបើក ឬ​ពន្លឺ​អំពូល​ក្នុង​បន្ទប់​បាន​កើន​ទម្ងន់​ខ្លួន ៥ គីឡូក្រាម​ចំនួន ១៧ ​ភាគរយ ឬ​ច្រើន​ជាង​នេះ​អំឡុងពេល​សិក្សា​។ លទ្ធផល​បាន​បន្ថែម​ភ័ស្ដុតាង​ដែល​គាំទ្រ​ដល់​ដំណេក​ក្នុង​ស្ថានភាព​ងងឹត​។

Dale Sandler និង​ Yong-Moon Mark Park មកពី​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ដ្រ​សុខភាព​បរិស្ថាន​នៅ​ ណត ការ៉ូលីណា និង​សហអ្នកនិពន្ធ​បាន​សរសេរ​ថា​៖ «​យុទ្ធសាស្ដ្រ​សុខាភិបាល​សាធារណៈ​ដើម្បី​កាត់បន្ថយ​ការឡើង​ទម្ងន់​អាច​គិតពី​អន្ដរាគមន៍​បំណង​កាត់បន្ថយ​ពន្លឺ​ភ្លើង​រាត្រី​ពេល​កំពុង​គេង​»​។

ពួកគេ​បាន​លើក​ឡើង​ថា​ពន្លឺ​អាច​បង្កើន​អ័រម៉ូន​គ្រប់គ្រង​ដំណេក និង​ទទួលទាន ម៉េឡាតូនីន​។ វា​អាច​រំខាន​ដល់​ការបញ្ចេញ​អ័រម៉ូន​ស្ដ្រេស​ដូចជា អ័រម៉ូន glucocorticoids ដែល​មាន​តួនាទី​ក្នុង​ការគ្រប់គ្រង​លទ្ធភាព​ទទួលទាន​អាហារ ឬ​អាច​ជា​យុទ្ធនាការ​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ការរំលាយ​អាហារ​ផ្ទាល់​៕