ការតាំងពិព័រណ៍ម្ហូបអាហារកូរ៉េ SME EXPO ដ៏ធំអស្ចារ្យប្រចាំ ២០១៩ នឹងបង្ហាញខ្លួនជាលើកទី២ ក្នុងទីផ្សារប្រទេសកម្ពុជាខាងមុខនេះ!

187

រាជធានីភ្នំពេញ៖ SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំដោយមានការចូលរួមពីសហគ្រាសធនតូច និងមធ្យមជាច្រើនដែលនឹងបង្ហាញខ្លួនម្តងទៀតសម្រាប់រដូវកាលទី២ នៅក្នុងឆ្នាំ២០១៩ នេះដោយធ្វើឡើងនៅផ្សារទំនើប អ៊ីអន សែនសុខ ជាន់ទី៣ នៅថ្ងៃទី២០-២១ ខែកក្កដា ដោយទទួលស្វាគមន៍ភ្ញៀវទស្សនាប្រមាណជា៤,០០០ នាក់ និងដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ។

គួររំឭកផងដែរថាកសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំនេះផងដែរ។អ្វីដែលកាន់តែពិសេសក៏មានការតាំងបង្ហាញផលិតផលដែលមានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េ ដែលកំពុងតែមានវត្តមានក្នុងទីផ្សារដូចជា៖ Gingseng, Soymilk, Collagen and Chocostick អមដោយការដាក់សម្ពោធផ្លូវការនូវផលិតផល Miracle K-foods ថ្មីផងដែរក្នុងនោះរួមមាន៖ Yuza, Sweet Potato Caramel, Baby snacks, Omija និងភេសជ្ជៈផ្សេងៗជាច្រើនទៀត។

បើយោងតាម លោកស្រី Chae Eun Kim ដែលជាអ្នកគ្រប់គ្រងទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំកម្ពុជាបានមានប្រសាសន៍ថាលោកស្រីពិតជាមានមោទនភាពក្នុងការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះខ្លាំងណាស់។ លោកស្រីក៏បានបន្ថែមទៀតថា៖ “អាហារកូរ៉េគឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាព ហើយយើងទាំងអស់គ្នាពិតជាចង់ណែនាំអាហារ ដែលល្អបំផុតទាំងនោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យឧស្សាហ៍កម្មចំណីអាហារ និងភេសជ្ជៈ។ ដូច្នេះប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសុខភាពល្អ និងអាចសាកល្បងនូវអ្វីដែលថ្មីប្លែក”។

ក្រៅពីកម្មវិធីសាកភ្លក់នូវផលិតផលដែលល្បី និងមានគុណភាពល្អរួចហើយ aT ក៏នឹងធ្វើការផ្តល់ជូនឱកាសថតរូបស្អាតៗ ដែលពុំធ្លាប់មានពីមុនមកនៅឯស្តង់ដោយផ្ទាល់ផងដែរ។ លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ដ៏រំភើបភ្ញាក់ផ្អើលនេះក៏មានសំណួរចម្លើយសប្បាយៗជាច្រើនជាមួយនឹងឱកាសឈ្នះនូវរង្វាន់​ និងវត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសម្បូរបែប។
សូមបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ០៨ យប់។

ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមឱ្យបានច្រើនកុះករ និងកុំ​ឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យសោះ!