ខុនដូ ឡា ខូស៊្សី ធីខេ ប្រារព្ធពិធី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ

245

រាជធានីភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ  ខុនដូ ឡា ខូស៊្សី ធីខេ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លូនជាផ្លូវការ  ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៦០៦ភូមិទី២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ដោយមានចម្ងាយប្រមាណត្រឹមតែ ១០០ ម៉ែត្រប៉ុណ្ណោះពីភ្លើងស្តុបរង្វង់មូលទួលគោក ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មធំៗដែលមានដូចជាតំបន់ពាណិជ្ជកម្មបឹងកក់ អគារការិយាល័យទំនើបចម្រុះ និង ជាបណ្តុំនៃសាលារៀនជាតិ និង អន្តរជាតិ ផ្សារទំនើប AEON Mall Sen Sok City, ផ្សារ Makro មន្ទីរពេទ្យជាតិ អន្តរជាតិ  និង គ្រឹះស្ថានធនាគារ  ហាងលក់ទំនិញជាច្រើនទៀត។

គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ  ត្រូវបានរចនាឡើងដោយមាន លក្ខណៈពិសេសបែបទំនើបចម្រុះ ព្រមទាំងមានរចនាបទប្រកបទៅដោយផាសុកភាព បច្ចេកវិទ្យាទាន់សម័យ ដោយផ្អែកទៅលើស្តង់ដារស់នៅគុណភាពអន្តរជាតិ។

គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ  គឺជាគម្រោងមួយដែលនឹងផ្តល់ជូនអ្នកនូវកន្លែងរស់នៅពោរពេញដោយរស់និយមមួយបែបដែលយើងទាំងអស់គ្នាមិនធ្លាប់បានដឹងច្បាស់ពីបទពិសោធលើអគារខ្ពស់ ដែលបានផ្តល់ឲ្យការរស់នៅមួយប្រកប ដោយភាពល្អឥតខ្ចោះ ទទួលយកនៅបរិយាកាសថ្មីដែលមានផាសុកភាពរុំព័ទ្ធទៅដោយបរិស្ថាន ធម្មជាតិស្រស់បំព្រងដែលអាចឲ្យលោកអ្នកមានអារម្មណ៍ថាលើសពីអគារស្នាក់នៅធម្មតា ឬ អាចហៅបានថា វីឡាលើអាកាស។ 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់នេះផងដែល ក្រុមហ៊ុន Legend Capitaland Development Co.,Ltd ដែលជាតំណាងផ្នែកលក់ផ្តាច់មុខរបស់ គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ បានឲ្យដឹងថា គម្រោងនេះ នឹងមានបន្ទប់ស្នាក់នៅ  សរុបចំនួន ៨៤ យូនីត ហើយនឹងបែងចែកជាប្រភេទ ១បន្ទប់គេង ២បន្ទប់គេង ប្រភេទវីឡាលើអាកាស ។

គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ នឹងត្រូវសាងសង់ឡើងដោយបំពាក់នូវប្រព័ន្ធអេឡិចត្រូនិច នៅក្នុងអគារទំាងមូលដែលមានចំណុចសំខាន់រួមមានប្រព័ន្ធជណ្តើរយន្តប្រអប់សម្រាប់រថយន្តចំណតរថយន្តបែបទំនើប ប្រព័ន្ធសន្សំសំចៃ ការប្រើប្រាស់អគ្គីសនីក្នុងផ្ទះ ប្រពន្ធ័ការពារអគ្គីភ័យ ឬ គ្រប់គ្រងហានិភ័យផ្សេងៗក្នុងអគារទាំងមូល ប្រព័ន្ធការពារសុវត្ថិភាព ៧ថ្ងៃ ២៤ម៉ោងដល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងការបំពាក់នៅឧបករណ៍ទំនើបៗជាច្រើនទៀត។ អ្វីកាន់តែអស្ចារ្យ គឺកន្លែងកំសាន្តនៅផ្នែកខាងលើដំបូលអគារដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ សួនច្បារដំណាំបៃតង Sky Bar ចំណែកជាន់ក្រោមមានដូចជា ហាងកាហ្វេ បន្ទប់ពិភ្សាការងារដើម្បីផ្តល់ឲ្យមានភាពកាន់តែប្រសើរទៅដល់អ្នករស់នៅ ឲ្យទទួលបានការប្រើប្រាស់លើសពីផ្ទះស្នាក់នៅធម្មតា។

គួរបញ្ជាក់ផងដែរថា គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន Soma Construction & Development ដែលជាក្រុមហ៊ុនមួយមានបទពិសោធខ្ពស់ក្នុងការសាងសង់អគារស្នាក់នៅ ផ្សារទំនើប និង សំណង់ស្តង់ដាអរន្តជាតិជាច្រើនទៀត។ ក្រុមហ៊ុន Soma Construction & Development ជាក្រុមហ៊ុនមួយដែលមាន កេរ្តិ៍ឈ្មោះដ៏ល្បីក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះ គម្រោង ខុនដូ ឡា ខូស៊្សី ធីខេ បានធ្វើការសិក្សាយ៉ាងលំអិតនៅលើប្លង់អគារទាំមូល ក៏ដូចជាតាមប្រភេទទំហំបន្ទប់គេង និង បរិវេណផ្ទះនៃប្រភេទនីមួយៗដោយឈរលើស្តង់ដាខ្នាតត្រឹមត្រូវ ដើម្បីឲ្យអតិថិជនទាំងអស់ទទួលបានបទពិសោធ ពិតប្រាកដថាការរស់នៅអគារ ខុនដូមានលក្ខណៈបែបណា។

ដើម្បីស្វែងយល់ឲ្យកានតែច្បាស់អំពី ប្រយោជន៍ ដែលអតិថិជនទាំងអស់និងត្រូវទទួលបានពីការរស់នៅអគារខុនយើងខ្ញុំសូមកុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារយើងខ្ញុំតាមទូរសព្ទលេខ  016 444 017 (KH) / 092 576 576 (KH+EN) / 090 384 333 (Chinese) ឬ Email: sales.lacoziitk@gmial.com ឬចូលទៅកាន់គេហទំព័រ Facebook: La Cozii TK។  ការបើកលក់នឹងមកដល់ក្នុងពេលឆាប់ៗនេះ។