MobileCoffee នាំបុគ្គលិកទាំងអស់ទៅ The Royal Sands Koh Rong

51

រាជធានីភ្នំពេញ៖MobileCoffeeជាកាហ្វេBrandក្នុងប្រទេសល្បីឈ្មោះមួយ ដែលល្បី តាំងពីនៅជារទេះកាហ្វេចល័ត និងបានវិវឌ្ឍខ្លួនទៅជាហាងទំនើបជាច្រើនកន្លែង នៅក្នុងក្រុងភ្នំពេញបានរៀបចំដំណើរកម្សាន្ត​ និងជប់លៀងប្រចាំ នៅលើកោះ The Royal Sands Koh Rong ដែលជាកន្លែងកម្សាន្តដ៏ស្អាតមួយដែលមនុស្សជាច្រើនចង់ទៅលេង។

ស្ថាបនិកMobileCoffee លោក យ៉ែម ឈីម បានប្រាប់ Business Cambodia ថា ដំណើកម្សាន្តដ៏ពិសេសនេះ គឺធ្វើឡើងដើម្បីអរគុណ និង លើកទឹកចិត្តដល់ក្រុមការងាររបស់លោក ក្នុងការខិតខំបំពេញការងារនាឆ្នាំកន្លងផុតមកក៏ដូចជាឆ្នាំបន្ទាប់។

លោកបានបន្ថែមថា បើទោះការចំណាយច្រើនជាងការរៀបចំនៅភ្នំពេញ ឬ នៅខេត្តផ្សេង តែលោកពេញចិត្តនឹងចំណាយ ព្រោះលោកដឹកនាំក្រុមការងាររបស់លោក ជាមួយទិសដៅនិងពាក្យស្លោក


““ធ្វើការជាមួយគ្នា សប្បាយជាមួយគ្នា តស៊ូជាមួយគ្នា រីកចម្រើនជាមួយគ្នា”” ។