៤ចំណុចសម្រាប់លួងខ្លួនឯងក្រោយពេលចែកផ្លូវជាមួយសង្សារ

77

មានជួបមានបែកវាជារឿងធម្មតាគ្រាន់តែមុននឹងក្រោយប៉ុណ្ណោះលើពិភពលោកនេះគ្មានអ្វីទៀងទាត់នោះទេ។ រឿងស្នេហាការស្រលាញ់ក៏ដូចគ្នា ភាគច្រើនល្អនឹងផ្អែមល្ហែមជាមួយគ្នាបានតែមុនដំបូង។ ក្តីស្រលាញ់ដែលស្ថិតស្ថេរនឹងស្រលាញ់យើងបានយូរហើយដោយភក្តីភាពបរិសុទ្ឋគឺក្តីស្រលាញ់ពីគ្រួសារប៉ាម៉ាក់ពួកគាត់ស្រលាញ់យើងដោយគ្មានលក្ខណ។

ប៉ុន្មានចំណុចនេះខាងក្រោមនេះអាចជួយឲ្យអ្នកបន្លប់ការខូចចិត្តបានខ្លះក្រោយពីបែកផ្លូវគ្នាជាមួយសង្សាររបស់អ្នក។

១. ចាត់ទុកថាវាជាសុបិន្តដ៏អាក្រក់នឹងយូរមួយ ពេលអ្នកក្រោកពីសុបិនន្តនោះមានន័យថាអ្នកនឹងមានរស់នៅក្នុងសុបិន្តដ៏អាក្រក់មួយនោះទៀតទេ។ បំភ្លេចរឿងរ៉ាវអាក្រក់ៗចោលឲ្យអស់ ព្រោះបើអ្នកនៅបន្តសោកសៅទៀតក៏មិនអាចឲ្យគេវិល​ឬមកត្រូវគ្នាដូចដើមវិញឡើយ។

២. ទោះបីអ្នកចែកផ្លូវគ្នាហើយក៏ដោយត្រូវតែព្យាយាមញញឹមជានិច្ច ពេលបែកបាក់ស្នេហាកុំនៅអង្គុយសម្ងំក្នុងបន្ទប់តែឯងដោយមិនចេញទៅក្រៅ។ បើអ្នកធ្វើបែបនេះអ្នកកាន់តែពិបាកចិត្តខ្លាំងឡើង អ្នកគួរតែចេញទៅក្រៅដើរលេងលំហែកាយឲ្យសប្បាយចិត្ត គិតថាអ្នកបានបោះបង់មនុស្សដែលមិនស្មោះអ្នកចោលទៅ។ ហើយត្រូវគិតថាសំណាងហើយដែលអ្នកមិនទាន់រៀបការជាមួយគេជាប្តីប្រពន្ឋ។

៣. ត្រូវគិតថាគ្មានគេយើងក៏អាចរស់បានដែរ ពីមុនយើងរស់នៅយ៉ាងម៉េចហើយពេលនេះអត់គេក៏យើងអាចរស់បានដែរ ថាមិនត្រូវយើងអាចមានសេរីភាពច្រើនជាងពេលដែលយើងសេពគប់គេជាសង្សារនឹងយើងទៀតផង។

៤. អ្នកជាគ្រាប់ពេជ្រដ៏មានតម្លៃ អ្នកដែលបោះបង់យើងព្រោះគេមើលមិនឃើញពីតម្លៃរបស់យើង ត្រូវប្រាប់ខ្លួនឯងថា​យើងជាគ្រាប់ពេជ្រ ដែលមិនទាន់ច្នៃ យើងមានតម្លៃដែលគេមើលមិនឃើញ ក្រោយពេលដែលគេបានបោះបង់យើង យើងគួរតែចាប់ផ្តើមជីវិតសារជាថ្មីរស់នៅឲ្យបានល្អ​ ធ្វើខ្លួនឲ្យមានតម្លៃជាងមុនហើយឲ្យមនុស្សដែលបោះបង់យើងគេស្តាយក្រោយដែលមិនជ្រើសយកយើង។