គន្លឹះមួយចំនួនដែលអាចធ្វើឲ្យអ្នករកប្រាក់បាន

116

គ្រប់គ្នាតែងតែខ្វាយខ្វល់រឿងកាបូបមិនសូវជាមានលុយដាក់ពេញៗកាបូបដូចគេ ហើយក៏កំពុងតែគិតថាធ្វើអ្វីបានប្រាក់ចំណូលបន្ថែមច្រើនទៀតផងដែរ។ មូលហេតុដែលធ្វើឲ្យយើងមានលុយតិចនោះគឺដោយសារយើងមានចំណេះដឹងតិច ហើយចំណូលយើងចូលតែមួយផ្លូវតែចំណាយចេញវិញរាប់មិនអស់ នោះហើយជាហេតុធ្វើឲ្យយើងមិនមានលុយសល់នឹងគេ។

ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយឲ្យអ្នកគិតក្នុងការរកប្រាក់ចំណូលបន្ថែមទៀតបានបើលោកអ្នកព្យាយាមក្នុងការធ្វើវា៖

១. រៀនបង្កើតវីដេអូ ដើម្បីរកលុយជាមួយក្រុមហ៊ុនយូធូប បើអ្នកមានគំនិតច្នៃប្រឌិត ហើយចេះបង្កើតវីដេអូ នោះអ្នកគ្រាន់តែធ្វើជាប្រភេទវីដេអូ ហើយបង្ហោះចូលយូធូបនៅពេលដែលគ្រប់គោលការរបស់យូធូបវានឹងអនុញ្ញាតិ្តឲ្យយើងធ្វើជាដៃគូរបស់វា។ ហើយពេលនោះនៅលើវីដេអូរបស់អ្នកមានចេញជាពាណិជ្ជកម្ម នៅពេលដែលមានអ្នកចូលមើលវីដេអូរបស់អ្នកហើយគេចុចលើផ្ទាំងពាណិជ្ជកម្មដែលមាននៅលើវីដេអូរបស់អ្នកនោះអ្នកនឹងបានលុយទៅតាមហ្នឹងដែរ។

២. សរសេរអត្តបទលក់ បើអ្នកពូកែខាងអក្សរសាស្ត្រខ្មែរហើយពូកែខាងសំណេរតែងជារឿង ឬក៏សរសេរអត្តបទអប់រំល្អៗអ្នកអាចទាក់ទងតាមវេបសាយសរសេរឲ្យពួកគេបាន នោះអ្នកក៏អាចរកប្រាក់ចំណូលបានខ្លះៗផងដែរ។

៣. រៀនលក់ទំនិញលើអនឡាញ សម័យនេះវិធីក្នុងការរកលុយមានច្រើនណាស់ ដោយអ្នកគ្រាន់តែមានស្មាតហ្វូនមួយអ្នកក៏អាចធ្វើការលក់ទំនិញលើបណ្តាញអុិនធើណេតបានដែរ ដោយមិនចាំបាច់ចំណាយដើមច្រើននោះទេ។ អ្នកអាចរកមើលផលិតផលណាមួយដែលអ្នកពេញចិត្ត ហើយគិតថាវាអាចលក់ដាច់នឹងទទួលបានប្រាក់ចំណេញ អ្នកយកវាមកបង្ហោះចោលលើបណ្តាញសង្គមហ្វេសប៊ុកឬក៏បណ្តាញសង្គមផ្សេងៗទៀតដែលអ្នកចេះលេង។

នោះថ្ងៃណាមួយនឹងមានអ្នកគេទិញផលិតផលរបស់អ្នកមិនខាន។ ឬមួយក៏អ្នកអាចទាក់ទងទៅអ្នកដែលមានផលិតផលដែលអ្នកចង់លក់ផ្ទាល់ដើម្បីយកមកលក់តែម្តង។ បើអ្នកមានលុយខ្លះធ្វើដើមរឹតតែល្អ តែបើអត់ដើមទេ សុំគេយកមកលក់ចែកផលចំណេញគ្នា ៥០ ភាគរយ​ម្នាក់។ គេប្រាកដជាឲ្យអ្នកជួយលក់គេមិនខានបើគេជឿទុកចិត្តអ្នកហើយអ្នកជាមនុស្សស្មោះត្រង់។