សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ការការពារដល់អតិថិជនជាង ៥០ ០០០នាក់

260

រាជធានីភ្នំពេញ៖ ២០១៩ ជាឆ្នាំកំណត់ត្រារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ ត្រឹមរយៈពេលដ៏ខ្លី ចាប់តាំងពីក្រុមហ៊ុនបានដាក់ដំណើរការសេវាធានារ៉ាប់រងអាយុជីវិតនៅលើទីផ្សារកម្ពុជានាឆ្នាំ ២០១៧ យើងសម្គាល់ឃើញថាក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានសម្រេចសមិទ្ធផលធំៗជាច្រើនដូចជា​៖

  • ផ្តល់ការការពារហិរញ្ញវត្ថុជូនអតិថិជនជាង ៥០,០០០នាក់ (គិតត្រឹមខែ​ កក្កដា ២០១៩)
  • វិវឌ្ឍខ្លួនក្លាយជាភាគទុននិករបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត កម្ពុជា រី (Cambodia Re)
  • ឈ្នះពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០១៨ ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review​ ។ 

ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានអតិថិជនថ្មីៗរបស់យើង សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្កើតវីដេអូដែលរៀបរាប់ពីជីវិតរបស់អតិថិជន ក៏ដូចជាសាធារណជនគ្រប់រូប ដែលសង្កត់ន័យជារួមថា “ទោះបីយើងជានរណា រស់នៅកន្លែងផ្សេងគ្នា មានការងារ ភារកិច្ច និងទំនួលខុសត្រូវក៏ផ្សេងគ្នា ប៉ុន្តែយើងគ្រប់រូបខិតខំប្រឹងប្រែងដើម្បី បង្កើតសុភមង្គល បន្តក្តីស្រមៃ និងរក្សាស្នាមញញឹម ដល់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ។​”​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សុវណ្ណាភូមិ ឡាយហ្វ៍ ពិតជាមានមោទនភាព និងសូមថ្លែងអំណរគុណដល់អតិថិជនចំពោះទំនុកចិត្ត ដែលអនុញ្ញាតឲ្យយើងខ្ញុំបានរួមដំណើរ និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អតិថិជនដើម្បីការពារហិរញ្ញវត្ថុគ្រួសារ។ ដើម្បីប្រឹក្សាឥតគិតថ្លៃលើសេវា និងផលិតផលធានារ៉ាប់រងអាយុជីវិត សូមទៅជួបទីប្រឹក្សាធានារ៉ាប់រង សុវណ្ណាភូមិ ឡាយហ្វ៍នៅតាមសាខាធនាគារ និងគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុដៃគូ (ធនាគារ កាណាឌីយ៉ា ធនាគារ ប្រៃណីស៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កសិករ)

ឬទូរស័ព្ទមកលេខ ៖ 1800 2122 (ឥតគិតថ្លៃ)។