ដំណឹងល្អ សម្រាប់អ្នកចូលចិត្តកាហ្វេ ឥឡូវនេះ Starbucksមានកម្មវិធីពិសេសសម្រាប់អតិថិជនទាំងអស់

31

រាជធានីភ្នំពេញ៖ Starbucks បានរៀបចំនូវកម្មវិធីដ៏គួរអោយរំភើបមួយ ហៅថាកម្មវិធីសម្ពោធ Starbucks® rewards ដែលនឹងចាប់ផ្ដើម ប្រព្រឹត្តឡើងចាប់​ពី​ថ្ងៃ​ទី​ ១២ សីហាត​ទៅ​​ នៅ​គ្រប់​សាខាទាំង​អស់​របស់​​ Starbucks កម្ពុជា​។ កម្មវិធីនេះនឹង​ផ្ដល់ជូននូវ​អត្ថប្រយោជន៍ជាច្រើនទៅដល់សមាជិករបស់ Starbucks ដែលមិនធ្លាប់មានពីមុនមកឡើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូចជាការបង់ប្រាក់តាម App – គ្រាន់តែធ្វើការក្រឡុកទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ អ្នកក៏អាចបង់ប្រាក់សម្រាប់ នំ​ និង​ភេសជ្ជៈដែលបានកម្ម៉ង់។

សមាជិកប្រាកដជារីករាយជាមួយនឹងការសន្សំ​ផ្កាយ​ដើម្បី​ទទួល​បាន​​នូវភេសជ្ជៈដោយឥតគិតថ្លៃ, ព្រមទាំងអាចទទួលព័ត៌មានផ្សេងៗមុនគេដែលទាក់ទងទៅនឹងប្រូម៉ូសិនថ្មីៗជាច្រើនទៀតផង។

ទទួលបានផ្កាយបន្ថែម, និងការផ្ដល់ជូនជាច្រើននៅថ្ងៃខួបកំណើតកម្មវិធីសម្ពោធ និង​ការផ្ដល់នូវភាពភ្ញាក់ផ្អើលជាច្រើននៅផ្សារទំនើប អ៊ីអន​ម៉ល​ ភ្នំពេញ​ និង​ អ៊ី​អន​ម៉ល សែនសុខ​ស៊ី​ធី​ ផងដែរ។

កម្មវិធីសម្ពោធ Starbucks Rewards ប្រាកដជាមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងឡើយ ព្រោះនៅទីនោះនឹងមានការផ្ដល់ជូននូវសកម្មភាពសប្បាយៗជាច្រើន ដូចជាការលេងហ្គេមកំសាន្ត, ការផ្ដល់ជូនរង្វាន់អនុស្សាវរីយ៍, ការយល់ដឹងអំពីផលិតផលថ្មីៗ, ការផ្ដល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ ហើយនិងសិក្ខាសាលាស្តី​អំពីកាហ្វេសម្រាប់អ្នកទាំងអស់គ្នាថែម​ទៀត​ផង​។ លើសពីនេះទៅទៀតអ្នកទាំងអស់គ្នា នឹងបានជួបជាមួយ កញ្ញា ណា សាឌី ដែលគាត់នឹងបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ចំពោះកម្មវិធីសម្ពោធ Starbucks® Rewards ផងដែរ។

សូមអ្នកគាំទ្រ Starbucks ទាំងអស់អញ្ជើញមកចូលរួមកម្មវិធីសម្ពោធដ៏អស្ចារ្យនេះ ចាប់ពីម៉ោង 10ព្រឹក រហូតដល់ម៉ោង 8យប់

  • ថ្ងៃ សុក្រ​ ទី16 ខែ សីហា​ ឆ្នាំ2019 នៅផ្សារទំនើប អ៊ីអន​ម៉ល​ ភ្នំពេញ
  • ថ្ងៃ សៅរ៍ ទី17 ខែ សីហា​ ឆ្នាំ2019 នៅអ៊ី​អន​ម៉ល សែនសុខ​ស៊ី​ធី

ជួបគ្នានៅទីនោះណា!

ទៅ Starbucks ឥឡូវ​នេះនឹងទទួលបានរង្វាន់ជាច្រើន

សម្រាប់ព៍ត៌មានបន្ថែមអំពី Starbucks Rewards សូមចូលទៅកាន់ http://card.starbucks.com.kh