ទីតាំងថ្មីរបស់ផាកកាហ្វេសាខាទួលគោកពិតជាទីតាំងបែបយុទ្ធសាស្ត្រល្អមែន

111

រាជធានីភ្នំពេញ៖ កត្តាដែលសំខាន់មួយក្នុងចំណោមកត្តាសំខាន់ជាច្រើនទៀត ក្នុងការបើកភោជនីដ្ឋានប្រកដដោយជោគជ័យគឺ ការជ្រើសរើសទីតាំងបែបយុទ្ធសាស្ត្រ។ ម្សិលម៉ិញនេះ ក្រុមហ៊ុន​ ផាក កាហ្វេ ហ៊្វូដ អេន បេវើរីច បានបើកសម្ពោធជាផ្លូវការ ផាកកាហ្វេ សាខាទួលគោក របស់ខ្លួន ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការទីតាំងដ៏ល្អរបស់ផាកកាហ្វ។

ផាកកាហ្វេ សាខាទួលគោក មានទីតាំងនៅលើផ្លូវ៥១៦កែង៣១៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ  (អតីតមជ្ឈមណ្ឌល​បណ្តុះបណ្តាលធនាគារអេស៊ីលីដា) ដែលនៅជិតផ្សារទំនើប អគារការិយាល័យធ្វើការ និងតំបន់ដែលប្រជាជនមានចំណូលមធ្យមនិងខ្ពស់ ដែលសុទ្ធតែជាក្រុមអតិថិជនរបស់ខ្លួន។

ផាកកាហ្វេ សាខាទួលគោក មានទីតាំងនៅលើផ្ទះកែង ដែលពិតជាអំណោយផលខ្ពស់ដល់ការប្រកបអាជីវកម្ម ដូចជាអតិថិជនអាចមានភាព​ងាយស្រួលក្នុងការមើលឃើញហាង និងមានចំណតច្រើនសម្រាប់អតិថជន។

មិនតែប៉ុណ្ណោះ ផាកកាហ្វេ សាខាទួលគោក មានទីតាំងក្នុងតំបន់ដែលមានសុវត្ថិភាពនិងសន្តិសុខល្អ ដែលធ្វើអោយអតិថជនមានអារម្មណ៍ល្អ និងសុវត្ថិភាពដើម្បីមកទទួលទានអាហារនៅហាងរបស់ខ្លួន។

ការរៀបចំតុពិសារបស់ផាកកាហ្វេគឺអំណោយល្អដល់ការពិភាក្សាជំនួញ ឬការងារផ្សេងៗ ពីព្រោះគម្លាតពីតុមួយទៅតុមួយ ឆ្ងាយល្មមមិនអោយអ្នកនៅតុជិតអាចស្តាប់លឺការសន្ទនាគ្នាឡើយ។

គួរបញ្ជាក់ថា ផាកកាហ្វេ ជាភោជនីដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ២០០៤ ដែលផ្តល់ជូន អាហារគ្មានប៊ីចេង កាហ្វេឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈល្អជំនួយសុខភាព។ ក្រុមហ៊ុន ផាក កាហ្វ ហ៊្វូដ អេនបេវើរីច មានចក្ខុវិស័យ ដើម្បីក្លាយទៅជាភោជនីយដ្ឋាន លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែលបំរើនូវអាហារដ៏សំបូរបែប ដូចជា គុយទាវ កាហ្វេ និងអាហារសម្រន់ផ្សេងៗទៀត ហើយក៏ជាកន្លែង​ដែលមាន ភាពរស់រវើក រស់រាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់ មានអនាម័យ គិតគូរដល់សុខភាព គ្មានជាតិប៊ីចេង រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ ព្រមទាំងសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ។