ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍

26

ពេល​​រាង​កាយ​បញ្ចេញ​សកម្មភាព​​ច្រើន ទោះ​ជា​សកម្ម​ភាពអ្វី​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព គ្រាន់​តែ​​ស្ថិត​នៅ​ក្នុង​កម្រិត​ផ្សេងៗ​​គ្នា។ ដើរ រត់ ជិះ​កង់ ហែល​ទឹក ​មាន​ប្រយោជន៍​ខ្លាំង ដល់​សុខភាព ​ពី​ការ​ជិះ​កង់​ហាត់​ប្រាណ។

១- ដុត​បំផ្លាញ​កាឡូរី យើង​នឹង​បាត់​បង់​កាឡូរី​ជា​ច្រើន​ពេល​ជិះ​កង់។ ជាក់ស្ដែង បើ​ចំណាយ​ពេល​កន្លះ​ម៉ោង​ធាក់​កង់​ម៉ាស៊ីន​ដោយ​ដាក់​ទម្ងន់​ប្រមាណ ៧០ គីឡូក្រាម គឺ​ស្មើ​នឹង​ដុត​កាឡូរី​បាន​ដល់ ២៦០ កាឡូរី​ឯណោះ។ បើ​ដាក់​ទម្ងន់​ធ្ងន់​ជាង​មុន ឬ​ប្រឹង​ខ្លាំង​ជាង​មុន យើង​នឹង​អាច​ដុត​កាឡូរី​កាន់​តែ​ច្រើន​ជាង​មុន​ដែរ

២- ជួយ​ដល់​សន្លាក់ សកម្មភាព​ហាត់​ប្រាណ Aerobic ជា​ច្រើន អាច​មាន​ការ​លំបាក​ចំពោះ​សន្លាក់ ដោយសារ​មាន​ការការ​រត់ ឬ​ការ​លេង​កីឡា​ជាដើម។ យ៉ាងណា ជិះ​កង់​ធម្មតា អាច​ជួយ​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​ល្អ ដោយ​មិន​សង្កត់​ធ្ងន់​លើ​សន្លាក់​នោះ​ទេ។ យោង​តាម​គ្លីនិក Cleveland នៅ​អាមេរិក ធាក់​កង់ ពិសេស​គ្នា​យើង​លើស​ទម្ងន់​ (BMI) ចាប់​ពី​ជាង ២២​គីឡូក្រាម គឺ​អាច​បន្ថយ​ភាព​តាន​តឹង​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​ត្រគាក ជង្គង់ ខ្នង និង​ក​ជើង ហើយ​ល្អ​ជា​បើ​ធៀប​ទៅ​នឹង​ហាត់​ប្រាណ​ដោយ​ការ​ដើរ។

៣- ប្រយោជន៍​ដល់​ចង្វាក់​បេះដូង ជិះ​កង់ ជួយ​អភិវឌ្ឍ​ដំណើរ​ការ​សរសៃ​ឈាម។ បើ​ជិះ​កង់​ទៀង​ទាត់ អាច​ជួយ​ឲ្យ​អ្នក​លើស​សម្ពាធ​ឈាម អាច​រក្សា​កម្រិត​សម្ពាធ​ឈាម​បាន​ល្អ ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​មាន​ស្ថិរភាព អាច​ការពារ​ជំងឺ​គាំង​បេះដូង។ គ្លីនិក Mayo នៅ​អាមេរិក អះអាង​ថា ការ​ជិះ​កង់​ញឹកញាប់ អាច​គ្រប់​គ្រង​មុខងារ​បេះដូង ជួយ​ឲ្យ​មាន​សមត្ថភាព​ច្របាច់​ឈាម​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជិះកង់ ក៏​ជួយ​បង្កើន​ចំនួន​កូលេស្តេរ៉ូល​ល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់ (LDL) ចេញ​ពី​រាងកាយ​បាន​ទៀត​ផង។ ជា​លទ្ធផល បាន​កាត់​បន្ថយ​ករណី​កកើត​កំណក​ខ្លាញ់​ដែល​ធ្វើ​រាំង​ស្ទះ​ក្នុង​សរសៃ​ឈាម​ទៀត​ផង។