និយាយពីរឿងសុខភាព និងសម្រស់ គឺពិតជាសំខាន់ណាស់សម្រាប់នារីៗ គ្នាយើង ដូចនេះ ការប្រុងប្រយ័ត្នបន្តិច និងបន្ថយទម្លាប់មិនល្អទាំងនោះចេញ យើងនឹងទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន។ ខាងក្រោមនេះ Bright Side បានបង្ហាញពី ទម្លាប់មិនល្អតូចៗ មួយចំនួនដែលសុភាពនារី យើងគួរយកចិត្តទុកដាក់បន្តិចដែរ៖
១. លាបថ្នាំក្រចកសឹងគ្រប់ពេលបញ្ហានោះត្រង់ថា គ្រប់គ្នាចង់ស្អាត តែបើលាបគ្រប់ពេល ទោះគ្មានទៅកម្មវិធីអ្វី ក៏លាប អ្នកក៏គួរមើល លើបញ្ហាមួយចំនួនដែរ ទីមួយគឺ ក្រចកត្រូវជាប់ស្នាមប្រឡាក់ក្លាយជាស្នឹម ឬពណ៌ផ្សេង ធ្វើឲ្យក្រចកធម្មជាតិអ្នកលែងស្អាតដូចធម្មតា ម្យ៉ាងទៀត បើប្រើផលិតផលថ្នាំក្រចក ប៉ះចំគុណភាពអន់ទៀតនោះ ក្រចកនឹងឡើងលឿង ខូចលែងស្អាតជាងមិនខាន។
២. យកកន្សែងពោះគោ មកជូតមុខពេលយើងយកកន្សែងពោះគោ ទៅជូតមុខ សឹងក្លាយជារឿងធម្មតាទៅហើយ ប៉ុន្តែ មានដឹងទេថា កន្សែងពោះគោ គឺជាប្រភពនៃបាក់តេរី និងអតិសុខុមប្រាណ(មេរោគ) តោងជាប់ស្អិតនៅទីនោះ ហើយនៅពេលដែលយកវាទៅជូតមុខ ញយដង ពេលខ្លះនឹងអាចប្រឈមបញ្ហា ធ្វើឲ្យមុខយើងកើតមុនក៏មាន។ ដូចនេះ អាចប្រើកន្សែងស្អាត អនាម័យជំនួសវិញ។
៣. ពាក់អាវទ្រនាប់ពេលគេងប្រភេទអាវក្នុងខ្លះមិនធ្វើប៉ះពាល់ដល់សុដន់នោះទេ តែប្រភេទខ្លះក៏គួរយកចិត្តទុកដាក់បន្តិចដែរ គឺអាវក្នុងដែលមានឆ្អឹងដែក ឬមួយអាវទ្រនាប់តឹងពេក ដែលសុទ្ធសឹងតែធ្វើឲ្យ ជាលិកាសាច់សុដន់ រោលរលាក ហើយក៏ធ្វើឲ្យវា រួមតូចផងដែរ បើពាក់រាល់យប់។ ដូចនេះ បើត្រូវតែពាក់រាល់យប់ ចៀសមិនបាន នោះអ្វីដែលជាដំណោះស្រាយគឺ ពាក់អាវក្នុងណាដែលមានសាច់ក្រណាត់ទន់ ហើយទំហំល្មមទៅនឹងសុដន់ ប្រាកដថា វាមិនរឹបពេក។
៤. ទម្លាប់ញ៉ាំប្រៃពេកគ្នាយើងខ្លះ ចូលចិត្តប្រៃ ហើយពិសេសទៀតនោះ ជាតិប្រៃសំបូរណាស់ ក្នុងអាហារមួយចំនួន ដូចអាហារឆ្អិនរហ័ស ផលិតផលកំប៉ុងជាដើម សាច់ច្នៃជាដើម។ ប៉ុន្តែអ្នកអាចមិនដឹងទេ ថាអាហារជាតិប្រៃទាំងនោះ ធ្វើឲ្យឡើងសម្ពាធឈាមខ្ពស់។ កាលណាសម្ពាធឈាមខ្ពស់ ប្រាកដណាស់សុខភាពក៏កាន់តែខ្សោយ ហើយម៉្យាងជាតិប្រៃ ក៏ធ្វើឲ្យស្បែកចាស់ ផងដែរ។
៥. អង្គុយគងអន្ទាក់ខ្លាអង្គុយគងអន្ទាក់ខ្លា អាចជាទម្លាប់ពេញនិយមសម្រាប់សុភាពនារីយើង ប៉ុន្តែតាមការសិក្សាលម្អិតអ្នកស្រាវជ្រាវ បានអះអាងថា ការអង្គុយប្រទាក់ជើងគងលើគ្នា ធ្វើឲ្យដំណើរឈាមរត់ ស្ទះ ហើយសម្ពាធឈាមកើន។ ដូចនេះ យើងក៏គប្បីកាត់បន្ថយទម្លាប់នេះ តាមដែលអាចធ្វើបាន។

៦. ចងសក់ ហើយគេងសក់វែង រញ៉េររញ៉ៃពេលគេង ថ្វីត្បិតតែវារំខានបន្តិចមែន ប៉ុន្តែវាប្រសើរជាងការចងសក់ ហើយចូលគេងពេញមួយយប់។ ចងសក់រយៈពេលយូរ សម្រាប់នារីៗ អាចបង្កទៅជាបញ្ហាជ្រុះសក់ នឹងកាន់ច្រើនឬធ្ងន់ធ្ងរឡើង នេះបើតាមអ្នកជំនាញ។