កុំភ្លេចចូលរួមគាំទ្រ ទស្សនាដោយសេរីនៅថ្ងៃពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា អន្តរជាតិដ៏ធំប្រចាំឆ្នាំ២០១៩ខាងមុខនេះ

331

រាជធានីភ្នំពេញ៖ ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម បានផ្ដល់ឱកាសដល់ស្រ្តីកម្ពុជាក្លាយជាសហគ្រិនដ៏ឆ្នើម ដែលស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក និងលើកស្ទួយកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ដូច្នេះហើយទើប សមាគមសហគ្រិនស្រ្តីកម្ពុជា និង សមាគមន៍ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានគំនិត ផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ២០១៩នេះ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ស្រ្តីកម្ពុជា និងគ្រឿងអលង្ការ គឺ « ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា ~ អន្តរជាតិ » ។ 

គោលបំណងសំខាន់ក្នុងកម្មវិធីពិព័រណ៍ដ៏ធំលក្ខណះជាតិ និងអន្តរជាតិនេះ ផ្ដោតលើចំណុច ៦ សំខាន់ៗគឺ ៖

១. ជម្រុញ និងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម

២. ផ្ដល់ភាពអង់អាចដល់ស្រ្តីក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ

៣. ផ្ដល់ឱកាសដល់ស្រ្តីកម្ពុជាបង្ហាញពិសមត្ថភាព លទ្ធភាព និងសក្តានុពលរបស់ខ្លួន

៤. ប្រមូលផ្ដុំផលិផលកែច្នៃ ទំនិញ និងសេវាកម្មផ្សេងៗដែលមានស្រ្តីជាសហគ្រិន

៥. បង្កើតបណ្ដាញពាណិជ្ជកម្មយ៉ាងទូលំទូលាយជាមួយវិនិយោគក្នុងប្រទេស និងអន្តរជាតិ

៦. បង្ហាញពីសាមគ្គីភាពក្នុងពាណិជ្ជកម្មសហគ្រិនស្រ្តី

៧. ប្រមូលផ្តុំភាគីដែលពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្ម កែច្នៃត្បូង​​ និងគ្រឿងអល្លង្ការមានតម្លៃជាច្រើន

ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍នៃ មាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីអន្តរជាតិ ដែលក្នុងនោះ រួមមាន ៖

១. ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល

– ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

– ក្រសួងកិច្ចការនារី

– ក្រសួងព័ត៌មាន

– សាលារាជធានីភ្នំពេញ

២. វិស័យឯកជន

– សហគ្រាសខ្នាតតូច និងមធ្យម គ្រប់វិស័យ ដែលមានស្រ្តីជាសហគ្រិន

– ផលិតផល ឬសេវាកម្មដែលផលិតដោយស្រ្តី

– ក្រុមហ៊ុនសហគ្រាសតូចធំ ដែលដឹកនាំដោយស្រ្តី

៣. ដៃគូអភិវឌ្ឍន៍

– CIPE

– TI

៤. ភាគីអន្តរជាតិ

– ដៃគូវិនិយោគ / ប្រតិភូពាណិជ្ជកម្មអន្តរជាតិ

– ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ 

ក្នុងឱកាស « ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា ~ អន្តរជាតិ » ខាងមុខនេះផងដែរ សមាគមទាំងពីរ គឺសហគ្រិនស្រ្តីកម្ពុជា និង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានកិត្តិយសសូមអញ្ជើញ សហគ្រាសខ្នាតតូច និងមធ្យម គ្រប់វិស័យ ដែលមានស្ត្រីជាសហគ្រិន , ផលិតផល ឬសេវាកម្មដែលផលិតឬផ្តល់ដោយស្ត្រី, ក្រុមហ៊ុនសហគ្រាសតូចធំ ដែលដឹកនាំដោយស្ត្រី,  ពាណិជ្ជករនិងវិយោគិនគ្រឿងអលង្ការ អ្នកកែច្នៃនិងផ្គត់ផ្គង់គ្រឿងអលង្ការ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែសង្វាក់ផលិតកម្មគ្រឿងអលង្ការ អញ្ជើញចូលរួមកុំបីខកខាន។ 

សូមកុំភ្លេចចូលរួមគាំទ្រ និងទស្សនាដោយសេរី ក្នុងកម្មវិធី « ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា ~ អន្តរជាតិ » ដែលប្រារព្ធឡើងនៅថ្ងៃទី ២៣, ២៤, ២៥, ២៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងកោះពេជ្រ អគារ A, B, C និងអ្នកចូលរួមទាំងអស់ មានឱកាសទទួលបានការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ពេជ្រ និងត្បូងមានតម្លៃ រួមទាំងផលិតផលជាច្រើនមុខទៀត ដែលផ្តល់ដោយសហគ្រិនស្ត្រី និងការបញ្ជុះតម្លៃទំនិញ ជាពិសេសជាមួយគុណភាពទំនិញល្អ និងមានស្តង់ដារត្រឹមត្រូវ៕ 

[English below]ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា ~ អន្តរជាតិ ថ្ងៃទី ២៣, ២៤, ២៥, ២៦ ខែសីហា ឆ្នាំ២០១៩នៅទីក្រុងកោះពេជ្រ អគារ ABC=> សូមចូលរួមគាំទ្រ និងទស្សនាដោយសេរី ដើម្បីទទួលបានការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ពេជ្រ និងត្បូងមានតម្លៃ មានរង្វាន់ចាប់ពី $100 រហូតដល់ $5000 និងមានផលិតផលជាច្រើនមុខដែលផ្តល់ដោយសហគ្រិនស្ត្រី និងការបញ្ជុះតម្លៃទំនិញជាពិសេសពី ២០% រហូតដល់ ៥០% ជាមួយគុណភាពទំនិញល្អនិងមានស្តង់ដារ។ Welcome to Cambodia International Jewelry & Women Entrepreneurs Fair on 23-24-25-26 August 2019 at Diamond Island Building ABC. Giant lucky draw including diamond, free gifts, and prizes from $100 upto $5000. Sales uptown 50% OFF. Join this opportunity togehter! See u guys! Pls help Like&Share!

Gepostet von CWEA – Cambodia Women Entrepreneurs Association am Mittwoch, 14. August 2019