CamEd Business School បើកទទួលសិស្សានុសិស្សចូលរៀនបរិញ្ញាបត្រឆ្នាំថ្មីហើយ

102

រាជធានីភ្នំពេញ៖ CamEd Business School ជាគ្រឹះស្ថានឧត្ដមសិក្សាមួយ ដែលកំពុងបណ្ដុះបណ្ដាលសិស្ស និស្សិតលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ បច្ចុប្បន្ន វិទ្យាស្ថាន CamEd Business School ផ្ដល់វគ្គសិក្សាថ្មី យ៉ាងពិសេស ពោលគឺនិស្សិតទទួលបានសញ្ញាបត្រ២ក្នុងពេលតែមួយដោយសិក្សារយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ។

BA+CAT គឺជាកម្មវិធីសិក្សាមួយដែលនិស្សិតអាចទទួលបានសញ្ញាបត្រ ២​ក្នុងពេលតែមួយគឺបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បូកជាមួយនឹង សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ដែលមានការទទួលស្គាល់រហូត​១៨៣​ប្រទេសលើពិភពលោក។លើសពីនេះ និស្សិតក៏អាចទទួលបានសញ្ញាបត្រផ្នែកពន្ធដារកម្ពុជា និងសញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្ម ដែលនិស្សិតមានសមត្ថភាពបំពេញការងារ ជាអ្នកប្រឹក្សាផ្នែកពន្ធដារ និងច្បាប់ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត និស្សិតដែលបានសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  (BA+CAT) នៅវិទ្យាស្ថានខេមអេដ និស្សិតនឹងសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដោយស្របតាមស្ដង់ដារគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុស្ដង់ដារអន្តរជាតិ (IFRS) និងកម្មវិធីសិក្សាស្របតាម និងបំពេញតម្រូវការ IFACផងដែរ ដែលស្ដង់ដារទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បុគ្គលិកដែលបម្រើការផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីព្រោះនាពេលខាងមុខនេះ រាល់ក្រុមហ៊ុន ឬស្ថាប័នរដ្ឋ និងឯកជនទាំងអស់នឹងតម្រូវអោយរៀបចំ និងកត់ត្រារបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនអោយស្របតាមស្ដង់ដារគណនេយ្យតែមួយគឺ របាយការណ៍ហិរញ្ញវត្ថុស្ដង់ដារអន្តរជាតិនៃប្រទេសកម្ពុជា (CIFRS)។

គួរជម្រាបផងដែរថាបច្ចុប្បន្ននេះ បន្ថែមពីលើការទទួលពីក្រសួងអប់រំ យុវជន និងកីឡា និងការទទួលស្គាល់ជាអន្តរជាតិដោយសមាគមគណនេយ្យករអន្តរជាតិ ACCA (នៅចក្រភពអង់គ្លេស) វិទ្យាស្ថាន CamEd Business School មានការទទួលស្គាល់ដោយ វិទ្យាស្ថាន CFA (CFA Institute, University Affiliation program) និងការទទួលជាអន្តរជាតិកម្រិត ISO 9001:2015​ ផងដែរ។

ចាប់ផ្ដើមទទួលពាក្យសិក្សាពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ សម្រាប់ពត៌មានបន្ថែម ប្អូនៗអាចស្វែងយល់តាមរយៈគេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 986 522 / 523 ឬ​ 012 618 988។ លោកអ្នកអាចចុះឈ្មោះសិក្សាតាមរយៈ Link: https://web.cam-ed.com/beta/ba-register