Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ

229

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហានេះ ដើម្បីជាភាពងាយស្រួលដល់អតិថិជននឹងជាការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រ៊េនដ៍នាឡិកាដៃLonginesរបស់ប្រទេសស្វីស បានរៀបចំកម្មវិធីបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការជាថ្មីនៅរាជធានីភ្នំពេញ ដែលស្ថិតនៅផ្ទះលេខ១៧១  ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហាងថ្មីនេះមានការរចនាតាមបែបបទស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញនូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុតជូនដល់អតិថិជន​របស់Longinesផងដែរ។

មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ រួមទាំងដៃគូអាជីវកម្ម ព្រមទាំងតារា​​ដ៏ល្បី​ល្បាញ​ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចូលរួមជាភ្ញៀវកិត្តិយស ដោយអ្នកទាំងពីរជាអតិថិជនរបស់Longinesផងដែរ ។ បន្ទាប់ពីពិធីកាត់ខ្សែបូរបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការនេះ ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីទាំងអស់ ក៏ត្រូវបានអញ្ជើញឱ្យចូលទស្សនាហាងនាឡិកាLonginesដ៏ស្រស់ឆើតឆាយនិងម៉ូដថ្មីរបស់នាឡិកាម៉ាកLonginesថែមទៀតផង។

ក្នុងឱកាសបើកសម្ពោធនេះផងដែរ ម៉ាកនាឡិកាលំដាប់ពិភពលោកមួយនេះក៏បានបង្ហាញពីនាឡិកាម៉ូដថ្មីរបស់ខ្លួន ដែលជាខូឡិកស្សិនរបស់ HydroConquest។ ជាមួយការរួមបញ្ចូលគ្នានូវឯកទេសល្អឥតខ្ចោះនៃនាឡិកា និងតាមបែបប្រពៃណីយ៉ាងប្រណីត មិនត្រឹមតែប៉ុណ្ណោះលក្ខណៈពិសេសទាំងពីរនេះបញ្ជាក់ពីម៉ាកនាឡិកាដែលមានរូបតំណាងដោយ នាឡិកាខ្សាច់មានស្លាប ដែលការរចនាដ៏វិសេសនេះបានធ្វើឱ្យមុខកាត់បញ្ឆិតនៃនាឡិកាមួយនេះស្រស់ស្អាតឡើង ដោយមានការរួមបញ្ចូលនូវពណ៌សេរ៉ាមិច ទន្ទឹមនឹងនោះបានបន្ថែមនូវពន្លឺទាក់ទាញ   ដ៏                   អស្ចារ្យ និងទាន់សម័យ។ កាន់តែអស្ចារ្យនៃការរចនានាឡិកាម៉ូដែលថ្មីនេះ ត្រូវបានបង្កើតឡើងដោយធុននឹងទឹកដែលត្រូវបានទទួលស្គាល់ថាសាកសមបំផុតជាមួយកីឡាក្នុងទឹក។

នាឡិកាដៃម៉ាក Longinesមានប្រភពមកពីទីក្រុង Saint-Imier នៃប្រទេសស្វីស តាំងពីឆ្នាំ១៨៣២ មកម្ល៉េះ ក្រុមហ៊ុនផលិតនាឡិកាដៃម៉ាក Longinesរក្សាបាននូវភាពខ្លាំងរបស់ខ្លួន បែបប្រពៃណី រូបរាងស្អាតឆើតឆាយ និងការគុណភាពដ៏ល្អ។ ជាមួយនឹងបទពិសោធជាច្រើនជំនាន់ក្នុងនាមជាជើងឯកលំដាប់ពិភពលោកខាងរក្សាពេលវេលា

ដ៏សុក្រឹត និងជាដៃគូរបស់សហព័ន្ធកីឡាអន្តរជាតិLongines, ទន្ទឹមនឹងនេះក៏បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងពិភពនៃកីឡាអស់រយៈពេលជាច្រើនឆ្នាំ។ ដោយត្រូវបានពិភពលោកទទួលស្គាល់ថា ជាម៉ាកនាឡិកាដៃប្រកបដោយភាពស្រស់ឆើតឆាយ Longinesគឺជាប្រ៊េនដ៍មួយរបស់ក្រុមហ៊ុន Swatch Group Ltd., 

ដែលជាក្រុមហ៊ុនផលិតនាឡិកាដៃឈានមុខគេនៅលើពិភពលោក។ ហាងនាឡិកាដៃម៉ាក Longines ដែលមានរូបសញ្ញានាឡិកាខ្សាច់មានស្លាប ដែលមានទីតាំងនៅក្នុងប្រទេសជាង150ប្រទេសទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ +855 12 955 024