វិធីងាយៗ​​ដើម្បី​កម្ចាត់​មុនខ្នង

71

(សុខភាព)៖ មុនខ្នងគឺជាបញ្ហាដ៏គួរឲ្យរំខានបំផុត នឹងធ្វើឲ្យមិត្តនារីគ្មាន​ទំនុកចិត្តក្នុងការពាក់អាវ ឬ រ៉ូបវាលខ្នង។ បើដូចនេះតើអ្នកគួរធ្វើបែបណាដើម្បីកម្ចាត់មុនខ្នង?

១. អ្នកគួរខាត់ខ្នងរបស់អ្នកដោយប្រើប្រាស់អេប៉ុង ឬ ស្បៃ។ អ្នកគួរដុសថ្មមៗជៀសវាងការរលាត់ស្បែក។ អ្នកគួរតែងួតទឹកសមុទ្រយ៉ាងហោចណាស់ឲ្យបាន ១០នាទី ក្នុងរយៈពេល ២ទៅ ៣ថ្ងៃម្តង ពីព្រោះថា​ទឹកប្រៃអាចជួយកំចាត់កំណកខ្លាញ់នៃរន្ធញើស ដែលអាចបានបណ្តាលឲ្យកើតមុនបានយ៉ាងមានប្រសឹទ្ធភាព។

២. អ្នកគួរតែប្រើប្រាស់សាប៊ូដែលមានជាតិគ្រើម ដើម្បីកំចាត់កោសិកាងាប់របស់ស្បែក។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកអំបិលមកដុសខ្លួនបានដែរ។សម្រាប់ស្រ្តី គួរយកចិត្តទុកដាក់និងសម្អាតអាវក្នុងឲ្យបានត្រឹមត្រូវ ព្រោះការពាក់អាវ​ដែលមិនបានសម្អាតបានល្អ និងតឹងពេកអាចក៏អាចធ្វើឲ្យមានមុនខ្នងដែរ។

៣. ពាក់អាវរលុងៗ។ អ្នកគួរពាក់អាវដែលមានសាច់ក្រណាត់ធ្វើពីកប្បាស និងរលុងស្រួលខ្លួន។ អ្នកគួរតែងួតទឹកបន្ទាប់ពីបានចេញញើសច្រើន ដូចជាបន្ទាប់ពីការលេងកីឡា ជៀសកុំឲ្យពពួកបាក់តេរី និង ខ្លាញ់កកនៅក្នុងរន្ធញើស។ អ្នកគួរប្តូរសាប៊ូ បោកខោអាវរបស់អ្នក ប្រសិនបើវាមានប្រតិកម្មជាមួយស្បែក ដូចជាមាន​អាការៈរមាស់ពេលពាក់សំលៀកបំពាក់ជាដើម។

៤. បោកកម្រាលពួកឲ្យបានប្រចាំ ព្រោះថាកោសិកាស្បែកចាស់ៗ និងធូលី ងាយនឹងប្រមូលផ្តុំគ្នា​នៅលើកម្រាលពូកដែលអ្នកគេងជារៀងរាល់ថ្ងៃ។ ដូច្នេះអ្នកគួរតែបោកកម្រាលពូករបស់អ្នកឲ្យបាន ២ដងក្នុងមួយសប្តាហ៍៕