ចំណេញពី១០%-៥០% លើការកក់សេវាកម្មផ្គត់ផ្គង់មង្គលការនៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ក្នុងខែកញ្ញាខាងមុខនេះ

58

ដើម្បីអបអរដល់គូស្នេហ៍ថ្មីដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ក្នុងរដូវកាលថ្មីនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងមង្គលការប្រមាណជាង៨០ស្ដង់ នឹងរួមគ្នាបញ្ចុះតម្លៃពិសេសចាប់ពី១០% ទៅ ៥០% ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ នៅថ្ងៃទី០៧-០៨ កញ្ញា ២០១៩ខាងមុខនេះ។

ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំក្នុងរដូវកាលអាពាហ៍ពិពាហ៍ថ្មីខាងមុខនេះ អាចនឹងចំណេញចាប់ពី១០%-៥០% លើកក់សេវាកម្មនិងផលិតផលផ្គត់ផ្គង់ទុកជាមុននៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ដែលមានការចូលរួមពីបណ្ដាអ្នកផ្គត់ផ្គង់មានដូចជា៖ ការថតរូប pre-wedding ថតរូបនិងវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដ រថយន្ដ គ្រឿងសង្ហារឹម ធនាគារ និងសេវាកម្មជាច្រើនទៀត។ ក្នុងនោះ ក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗនឹងមានប្រូម៉ូសិនពិសេសដូចជា៖

  • សម្អាងការនិងតុបតែងផ្កា៖ សម្អាងការពិធីមង្គលការ(5%-10%​ Off), ហាងតុបតែងផ្កានិរន្តន៍(15% Off), សុងស៊ុនផ្កាស្រស់ (50% Off)
  • ថតរូបនិងវីដេអូ៖ L-Sopheak Mongkul(50% Off), Avintage Studio (30% Off), MOCO (20% Off), Best Solution (10% Off)
  • សណ្ឋាគារ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (ចាប់ឆ្នោតឈ្នះកញ្ចប់សេវាកម្ម $37,500), សណ្ឋាគារហ៊ីម៉ាវ៉ារី (បញ្ចុះតម្លៃត្រឹមតែ$៣៥០ ​ក្នុង១តុ)
  • ភេសជ្ជៈ និងអាហារសម្រន់៖ ស្រាវីស្គីJack Daniels (10% Off), E&M Catering(កក់ភេសជ្ជៈ៣០០កំប៉ុង ថែមជូន៥០កំប៉ុង)
  • ច្នៃម៉ូដសម្លៀកបំពាក់៖ ហាងកាត់សម្លៀកបំពាក់នារសា (30%-70% Off)

មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ជូនពិសេសពីផ្នែកធនាគារកាណាឌីយ៉ា ធនាគារCIMB និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល លើកម្ចីនិងគណីសន្សំសម្រាប់គូស្នេហ៍ថ្មីៗថែមទៀតផង​ ដើម្បីឲ្យគូស្នេហ៍ថ្មីបានរៀបចំគំរោងហិរញ្ញវត្ថុសម្រាប់មង្គលការបានល្អ ដើម្បីកុំអោយថ្ងៃល្អរបស់អ្នកក្លាយជាសំពាធហរិញ្ញវត្ថុនៅថ្ងៃក្រោយ។

ចូលរួមដោយសេរីក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧ – ០៨ កញ្ញា ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ជាច្រើនប្រភេទ យល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យជាមួយនឹងខ្ទង់ចំណាយតិច ចំណេញពេលវេលា យល់ដឹងពីគុណភាព តម្លៃល្អៗ ការផ្តល់ជូនបន្ថែម និង សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ ដើម្បីជ្រើសរើសសេវាកម្មសមស្រប ជាមួយគុណភាពល្អបំផុត។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹមAshley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី ធនាគារកាណាឌីយ៉ា Jack Daniels និងBest Solution។ ទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ តាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events។