បទពិសោធន៍នៃការរស់នៅបរទេសជាលក្ខណៈអន្តរជាតិរបស់និស្សិតកម្ពុជា

696

និស្សិតកម្ពុជាចំនួន៣រូប គឺកញ្ញា ហេង សូរិយ៉ារស្មី (២៤ឆ្នាំ) កញ្ញា ធី កណិកា(២៤ឆ្នាំ) និង​កញ្ញា ច័ន្ទ មករន្ត (២៣ឆ្នាំ) នឹង ត្រូវធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ លីបប្រឹ ដឺប្រ៊ុចសែល (ULB) នាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមនៅ ក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលខ្លីដោយឲ្យឈ្មោះថា  (Solvay Summer School) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៩នេះ។ ជាការពិតណាស់ សាកលវិទ្យាល័យនៅបែលហ្សិកនេះ គឺចាត់ទុកជាសាកលវិទ្យាល័យរបស់ពួកគាត់ដែរ ចាប់តាំងពីពេលដែល គាត់បានចុះឈ្មោះចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលអាចទទួលបានសញ្ញាបត្រទ្វេរ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ដែលចាប់ដៃគូរជាមួយនឹងសាកលវិទ្យាល័យ ULB (ប្រទេសបែលហ្សិក), សាកលវិទ្យាល័យ Fribourg (ប្រទេសស្វីស) និងសាកលវិទ្យាល័យម៉ុងរេអាល់-Montreal (ប្រទេសកាណាដា)។ ឆ្នាំក្រោយនេះ នៅពេលដែលពួកគេបញ្ចប់ ដោយជោគជ័យនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលយើងឲ្យឈ្មោះថា បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ឯកទេសនីតិធុរកិច្ចអន្តរជាតិ នោះពួកគាត់នឹងទទួលបាននូវសញ្ញាបត្រចំនួនពីរ ពោលគឺសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យនៅ អឺរ៉ុប។

ការបង្កើតកម្មវិធីបណ្តុះបណ្តាលខ្លី​ ដែលរួមបញ្ចូលគ្នាទាំងការសិក្សា និងការកំសាន្តនេះ នឹងធ្វើការប្រមូលផ្តុំគ្នានូវបណ្តា និស្សិតឆ្នើមៗ មកពីបណ្តាប្រទេសជុំវិញពិភពលោកមកកាន់ទីក្រុងប្រ៊ុចសែលដែលជា រដ្ឋធានីដ៏ស្រស់ស្អាតនៃអឺរ៉ុប។ គោលបំណងរបស់ Solvay European Summer School គឺផ្តល់ជូនដល់និស្សិតនូវចំណេះដឹង និងវិធីសាស្រ្តសំខាន់ៗដើម្បី ទទួលបាននូវភាពជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានទាក់ទងនឹងផ្នែកជំនួញ។ បើយោង ទៅតាមការរៀបរាប់របស់និស្សិតដែលមានសំណាងទាំងនោះ ពួកគាត់បាននិយាយថា៖ “វាពិតជាឱកាសដ៏អស្ចារ្យមួយដើម្បី ធ្វើដំណើរទៅកាន់អឺរ៉ុប (យើងក៏មានគំរោងទៅលេងDisneylandផងដែរ!) ហើយពួកយើងនឹងធ្វើការចងបណ្តាញជាមួយ និស្សិតបរទេស ហើយជាការពិតណាស់ថា ពួកយើងនឹងមានមិត្តភក្តិថ្មី មកពីបណ្តាប្រទេសនានា និងសាវតាផ្សេងៗគ្នា។ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងហ្វឹកហាត់ភាសាអង់គ្លេស និងទទួលយកឱកាសនានាក្នុងពេលអនាគត ព្រមទាំងបើកជំហរ ទទួលយកនូវភាពផ្សេងៗគ្នារវាងចំរុះជាតិសាសន៍ និងវប្បធម៌។

និស្សិតទាំងនេះមិនមែនជានិសិ្សតដំបូងដែលនឹងត្រូវធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យរបស់ប្រទេសប៊ែលហ្សិកនោះទេ ពីព្រោះកាលពីឆមាសមុននេះ ក៏មាននិស្សិត៣នាក់ដែលជាមិត្តរួមថ្នាក់របស់ពួកគាត់ ក៏ត្រូវបានអញ្ជើញដោយ នាយកកម្មវិធី នៃសាលកលវិទ្យាល័យ ULB គឺលោកសាស្ត្រាចារ្យបណ្ឌិត Erik Van den Haute ដើម្បីមកសិក្សាសម្រាប់ មួយឆមាស នៅប្រទេសបែលហ្សិកដែរ។ និស្សិតម្នាក់ក្នុងចំណោមពួកគាត់បានថ្លែងថា៖ “យើងនឹងក្លាយជាអតីតនិស្សិតមកពី សាកល វិទ្យាល័យULB ហើយវាពិតជាល្អខ្លាំងណាស់ដែលយើងមានបណ្តាញដូច្នេះ។ វាពិតជាផ្តល់តម្លៃខ្លាំងណាស់ដល់យើង”។

ថ្វីបើនិស្សិតទាំងអស់នៃកម្មវិធីមិនអាចនឹងទៅឃើញ និងទស្សនៈកិច្ចនៅសាកលវិទ្យាល័យដៃគូររបស់ពួកគេទាំងអស់ក៏ពិតមែន តែពួកគេនៅតែទទួល​ស្គាល់ និងឲ្យតម្លៃនូវការទទួលបានពីសារៈសំខាន់ពាក់ព័ន្ធនឹងជំនាញនីតិសាស្ត្រលក្ខណៈអន្តរជាតិ។ «កម្មវិធីនេះមិនត្រឹមតែបានបង្រៀនយើងទាំងអស់គ្នាឲ្យចេះតម្រង់ទិសដល់ខ្លួនឯងនោះទេ វាក៏បានបង្រៀនយើង ផងដែរ ពីវិធីសាស្ត្រគិតិយុត្ត ក្នុងការសរសេរ និងការវិភាគបែបគិតិយុត្តិ ព្រមទាំងគំនិតផ្សេងៗជាភាសាអង់គ្លេសផងដែរ ហើយវាពិត ជា ត្រូវការចាំបាច់ណាស់ក្នុងការប្រើប្រាស់នៅពេលធ្វើការការងារនៅអនាគត។ លើសពីនេះទៀត វាកាន់តែមាន សារៈសំខាន់ ទៅទៀតក្នុងការទទួលបាននូវបរិញ្ញាបត្រជាន់ខ្ពស់កំរិតអន្តរជាតិដូចនេះ ពីព្រោះថារាល់ចំណេះដឹងខាងច្បាប់ទាំងអស់ដែល យើងមានពីមុនគឺស្ថិតនៅក្នុងកំរិតច្បាប់ជាតិ(ជាក់ស្តែងរដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណីនិងក្រមព្រហ្មទណ្ឌ)»។ ជាការពិតណាស់ ការបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សាជាភាសាអង់គ្លេសរយៈពេល ២ ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច(ភ្នំពេញ)នេះ ពិតជាកំពុងធ្វើឲ្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មួយនេះមានលក្ខណៈស្តង់ដារអន្តរជាតិពិត ប្រាកដ៖ និស្សិតត្រូវបានបង្រៀនដោយសាស្រ្តាចារ្យដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមកពីបរទេសដើម្បី មកបង្រៀននៅ ប្រទេសកម្ពុជា ជាមួយនឹងកម្មវិធីដែលតែងតែធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ អតីតនិស្សិតម្នាក់បញ្ចប់ការសិក្សា ពីការបណ្តុះ បណ្តាលនេះមានប្រសាសន៍ថា» ខ្ញុំតែងតែផ្ញើអ៊ីមែលទៅអតីតសាស្រ្តាចារ្យរបស់ខ្ញុំដើម្បីស្វែងរកគំនិត និងការណែនាំផ្សេងៗ។ ខ្ញុំតែងតែទទួលបានការឆ្លើយតប និងការជំរុញទឹកចិត្តដែលមានន័យបំផុតសម្រាប់ខ្ញុំ…»។

សញ្ញាបត្រនីតិធុរកិច្ចអន្ដរជាតិនេះ ទទួលចុះឈ្មោះនិស្សិតដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ទាំងផ្នែកច្បាប់ និងមិនមែន ផ្នែកច្បាប់(និស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្រមានសិទ្ធិចុះឈ្មោះចូលរៀនបាន)​ និងសម្រាប់អ្នកដែលត្រូវការចំណេះដឹង ផ្នែកច្បាប់ដើម្បីបំពេញតួនាទីរបស់ពួកគេ។ ថ្នាក់នេះបង្កើតឡើងសម្រាប់និស្សិតដែលចាប់អារម្មណ៍ក្នុងការអនុវត្ត សកម្មភាព អាជីវកម្មក្រៅប្រទេស ព្រមទាំងយល់ដឹងពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិឲ្យត្រឹមត្រូវ ក្នុងការអនុវត្តលើសកមុ្មភាព ជំនួញរបស់ ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតដែលមានបំណងចង់ទៅរស់នៅក្រៅប្រទេស ហើយអាចធ្វើការក្នុងក្រុមហ៊ុនច្បាប់បែប ស្តង់ដារអន្តរជាតិ ក្រុមហ៊ុនចម្រុះជាតិសាសន៍ ​ឬអង្គការរដ្ឋាភិបាលនៅកម្ពុជា។

កម្មវិធីសិក្សាស្រដៀងគ្នានេះមួយទៀតគឺសិក្សាដោយផ្តោតទៅលើអាជីពការងារក្នុងវិស័យសាធារណៈ (ក្រសួង, អង្គការ អន្តរជាតិ) ដែលមានសាកលវិទ្យាល័យដៃគូរជាមួយ សាកលវិទ្យាល័យប៉ារីសផ្នែកនីតិសាធារណៈ និងអន្តរជាតិ។

សូមស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសិក្សានេះនៅលើគេហទំព័រ RULE: https://im-rule.com និងព័ត៌មាន ទាក់ទងនឹងដំណើរការដាក់ពាក្យ  ទម្រង់ពាក្យសុំក៏ដូចជាលក្ខខណ្ឌផ្សេងៗនិងថ្លៃសិក្សាអាចរកបាននៅទីនេះ៖ https://im -rule.com/category/prospective-students/

http://www.im-rule.com/enroll-now/

 ថ្ងៃផុតកំណត់៖ ខែកញ្ញាឆ្នាំ ២០១៩ ។

  +៨៥៥ (០) ៦៩ ៩៩០ ១៩៧ / rule.internationalmaster@gmail.com ។