ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ WB ARENA ចែកតូបអត់គិតថ្លៃជូនបងប្អូនសឹងគ្មានសល់

37

រាជធានីភ្នំពេញ៖ ដោយសង្កេតឃើញបងប្អូនចាប់ផ្តើមមានបំណងចង់រកស៊ីផ្ទាល់ខ្លួន ដូចនេះមជ្ឈមណ្ឌលកម្សាន្តមាត់ទឹក WB ARENA បានបង្កើតកម្មវិធីដ៏ពិសេសមួយគឺ ផ្តល់ជូនតូបដោយឥតគិតថ្លៃ គ្រាន់តែតម្រូវអោយ       អតិថិជនបំពេញល័ក្ខខណ្ឌងាយៗហើយ​ កម្មវិធីនេះបានបង្កើតឡើងត្រឹមរយៈពេល ២ថ្ងៃតែប៉ុណ្ណោះជាមួយការចែកនូវប៉េងប៉ោងដ៏ស្រស់ស្អាតពីតារាកំប្លែងដែលប៉ិនប្រសព្វ និងជំនាញទាញយកសំងើចពីអតិថិជនតាំងពីដើមរហូតដល់ចប់ ជាមួយគ្នានោះដែរក៏មានការផ្តល់ជូននូវគូប៉ុងបញ្ចុះតម្លៃជាច្រើន។

ក្នុងរយៈត្រឹមតែ២ថ្ងៃនេះ WB ARENA ទទួលបានការកក់តូបពីអតិថិជនច្រើនគួរអោយកត់សម្គាល់ ហើយសូម្បីតែការសាកសួរព័ត៌មានក៏មានការកើនឡើងខ្លាំងផងដែរ។កម្មវិធីនេះទទួលបានការជោគជ័យយ៉ាងខ្លាំងដោយសារ បងប្អូនបានចូលរួមលេងនិងគាំទ្រតាំងពីព្រឹករហូតដល់យប់។ WB ARENA សង្ឃឹមថានិងនាំយកមកនូវកម្មវិធីថ្មីៗ ប្លែកៗ សប្បាយៗជូនបងប្អូនម្តងទៀតក្នុងពេលខ្លីខាងមុខនេះ។

ដើម្បីចូលរួមរីករាយជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសជាច្រើន ការប្រម៉ូសិន ការទិញឥវ៉ាន់ និង
កម្មវិធីតាំងពិព័រណ៍នានា សូមទន្ទឹមរង់ចាំតាមដានកម្មវិធីរបស់យើងនាពេលខាងមុខជាបន្តបន្ទាប់។

សម្រាប់ព័ត៌មានអំពីទីតាំងបន្ថែមដែលនៅទំនេរ សូមទាក់ទងមកកាន់ The Mall Company

ទូរសព្ទ 089 999 681 | 093 999 627 (ភាសាខ្មែរ និងអង់គ្លេស)

អ៊ីមែល៖ leasing@themallcompany.com