ស្រឡាញ់គ្នាយូរហើយ តិចអត់ដឹងថាសង្សារខ្លួនស្រឡាញ់ស្មាតហ្វូនពណ៌អ្វីទៅ?

29

“បងស្រឡាញ់អូន អូនស្រឡាញ់បង” ជាភាសាស្នេហ៍ ដែលភាគីទាំងសងខាង តែងតែនិយាយដាក់គ្នាទៅវិញទៅមក នៅពេលចាប់ផ្តើមស្រឡាញ់គ្នាដំបូងៗ។ ភាពស្មោះត្រង់ ការបង្កើតជំនឿចិត្ត ការគោរពគ្នា ការចេះអធ្យាស្រ័យគ្នា និងការស្វែងយល់អំពីចំណង់ចំណូលចិត្តដៃគូរ គឺគន្លឹះសំខាន់បំផុត សម្រាប់រឹតចំណងស្នេហ៍របស់អ្នក ឲ្យមានភាពស្និទ្ធស្នាល​ ផ្អែមល្ហែមយូរអង្វែង។ សម្រាប់ការស្វែងយល់ចិត្តគូរស្នេហ៍ ពុំបានស៊ីជម្រៅ អាចធ្វើឲ្យចំណងស្នេហ៍របស់អ្នកងាយនឹងបែកបាក់ប្រេះឆា។ អ្នកខ្លះស្រឡាញ់គ្នាយូរហើយ ប៉ុន្តែពុំដឹងថាគូរស្នេហ៍របស់ខ្លួនចង់បានអ្វី រឺគួរទិញកាដូអ្វីសម្រាប់ថ្ងៃពិសេសៗរបស់ដៃគូពួកគេនោះទេ។ ម្នាក់ៗពិបាកចិត្ត​ ត្បិតពុំដែលបានដឹងថាកាដូដែលមានតម្លៃសម្រាប់ដៃគូសង្សារ នាយុគសម័យ Digital នោះគឺ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ជាមួយនឹង៣ជម្រើសពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray។​

បើគូស្នេហ៍របស់អ្នកជាសុភាពនារី លោកអ្នកអាចទិញ ស្មាតហ្វូន OPPO F11 Pro ដែលមានពណ៌ Waterfall Gray សម្រាប់ជាកាដូក្នុងថ្ងៃពិសេសរបស់គាត់ ព្រោះវាជាពណ៌បែបថ្លៃថ្នូរ ស្រស់ស្អាត ឆើតឆាយទាន់សម័យតែម្តង។ Admin ជឿជាក់ថា បន្ទាប់ពីបើកកាដូឃើញស្មាតហ្វូន OPPO F11 Pro ពណ៌ Waterfall Gray នោះមិត្តស្រីរបស់អ្នកនឹងពេញចិត្តស្តូកតែម្តង ហើយរត់ទៅអោបអ្នក និងថើបអ្នកមួយខ្សឺតជាក់ជាពុំខានឡើយ។ ជាពិសេសមិត្តស្រីអ្នក នឹងស្រឡាញ់អ្នកទេ្វរដង កាន់តែរឹតចំណងស្នេហ៍របស់អ្នកទាំងពីរបន្ថែមទៀត ។

ចំណែកឯ នារីវិញ គប្បីទិញស្មាតហ្វូន OPPO F11 Pro ពណ៌ Thunder Black ជាកាដូ ជូនដល់មិត្តប្រុសខ្លួនព្រោះវាជាពណ៌តំណាងឲ្យសុភាពបុរស។ បន្ទាប់ពីទទួលបានកាដូនេះភ្លាម មិត្តប្រុសរបស់អ្នកនឹងកែប្រែឥរិយាបថ ពីព្រងើយកន្តើយ មកជាស្និទ្ធស្នាលជាមួយនឹងអ្នកឡើងវិញជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត អ្នកនឹងក្លាយជានារីទីមួយ ក្នុងបេះដូងមិត្តប្រុសរបស់អ្នកដោយឥតកែប្រែ ហើយគ្មាននារីណាផ្សេងអាចជំនួសតំណែងរបស់អ្នកបានឡើយ។ 

ចំណែកឯ ស្មាតហ្វូន OPPO F11 Pro ពណ៌ Aurora Green គឺ ស័ក្តិសមទាំងសុភាពបុរស និង​ សុភាពនារី។ វាជាពណ៌ស្រស់ស្អាត ត្រូវចិត្តសម្រាប់គូស្នេហ៍ដែលស្រឡាញ់ពណ៌ដូចគ្នាជាលក្ខណៈ Couple Phone។ លោកអ្នកអាចបង្កើនជំនឿចិត្ត ឲ្យកាន់តែភាពស៊ីមេទ្រីគ្នាបានមួយកម្រិតទៀត។ លោកអ្នកអាចទិញវានៅក្នុងឱកាសខួបអាពិហ៍ពិពាហ៍ រឺរំលឹកចំណងស្នេហ៍គ្រាដំបូងក៏បានដែរ។

ក្រៅពីលក្ខណៈពិសេសនៃជម្រើសពណ៌ ស្មាតហ្វូន OPPO F11 Pro ត្រូវបានរចនាឡើងយ៉ាងល្អប្រណីត វាមាន     អេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ 16MP ផ្នែកខាងក្រោយ ពណ៌បែប Gradient បំពាក់នូវ កាមេរ៉ាក្រោយភ្លោះទំហំ 48MP , ប្រតិបត្តិការប្រព័ន្ធ Andriod 9.0 និង មាន​RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានយូរ បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរងចាំរយៈពេលសាកថ្មយូរ! និយាយជារួម ស្មាតហ្វូន OPPO F11 Pro ទាំងបីពណ៌ខាងលើនេះ គឺជំនួយការដ៏ពិសេស សម្រាប់ជួយរឹតចំណងស្នេហ៍របស់លោកអ្នក ឲ្យកាន់តែប្រសើរថែមទៀត និង ជូនកាលអាចជួយកែប្រែនូវស្ថានការណ៍ស្នេហាដែលប្រេះស្រាំឲ្យត្រឡប់មកជាល្អវិញបានផងដែរ ហេហេហេ ៕