គន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ចំណុច ដែលអ្នកគួរយល់ដឹងពី OPA ដើម្បីថតរូបឲ្យបានស្អាត

636

ចេះមកពីរៀន មានមកពីរក” គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍ ដូចគ្នានេះដែរបើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុតត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាម គេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ចំណុចដែលអ្នកគួរយល់ដឹង ដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកា  ដូចខាងក្រោមនេះ៖

១.  ចែកប្លង់ថតចែកជាបី (Rule of Third):

ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វ មួយក្នុងចំណោម ចំណុចប្រសព្វទាំងបួន នៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដីឲ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេកជាបីនោះផងដែរ។

២. ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry):

រូបភាព ដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែក គួរឲ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។​ ដូច្នេះនៅពេលថតរូប អ្នកអាចព្យាយាមរកប្លង់ណា ឲ្យថតចេញមក មានលក្ខណៈជាស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រីបែបផ្ដេក ឬបញ្ឈរក៏បាន។

៣. ប្រើប្រាស់ខ្សែបន្ទាត់ ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព  (Leading Lines):

អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើល ពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុ ដែលជាប្រធានបទ(មុំ)សំខាន់ក្នុងរូបភាពរបស់អ្នក។ ខ្សែ ដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឲ្យច្នៃប្រឌិតប្រើប្រាស់វាបាន។

៤. ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នល (Frame within Frame):

ចុងបញ្ចប់ អ្នកអាចថតរូប​ ឫ វត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះ អាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសងខាង ឬ វត្ថុអ្វីក៏បានដែលមើលទៅអាចមានរាងចតុកោណកែង ឬ ការ៉េ ជាដើម។  តោះដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

https://bit.ly/2k0Wx8A ឬ Page Facebook ផ្លូវការរបស់ OPA

https://www.facebook.com/oppoacademykh/

គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពីការថតរូប ដែលហៅកាត់ថា OPA របស់ក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើង   ក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ គន្លឹះថ្មីៗស្តីពីការថតរូបភាពស្អាត ដល់អ្នកមិនទាន់ចេះ រឺចេះថតរូបស្ទើរៗ តាមរយៈវីដេអូបង្រៀនខ្លីៗស្តីពីគន្លឹះសំខាន់ៗក្នុងការថតរូបស្អាតដោយអ្នកថតរូបអាជីព ដូច្នេះនៅចាំអីទៀត សូមតាមដានជាមួយនឹង Page OPA ទាំងអសដ់គ្នា៕