កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia” ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងផ្តើមពីខេត្តសៀម នៅផ្សារ ហេរីថេក (The Heritage Walk) ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO កាលពីថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៩ នេះ។

ការប្រកួតសមត្ថភាពចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ជាលើកដំបូងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ទទួលបានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដែលពួកគេបានជួបផ្ទាល់ជាមួយកំពូលតារាជាច្រើនរូប ដែលជា Idol របស់ពួកគេ បានចែករំលែកនូវបទពិសោធន៍ល្អៗ និងផ្តល់ទំនុកចិត្តដល់ពួកគេមុនពេលប្រកួតផងដែរ។ វាជាកម្មវិធីដំបូង ពិតជាប្លែកភ្នែក ដូច្នេះមានមនុស្សមកទស្សនាច្រើនណាស់ ធ្វើឲ្យពិបាកទស្សនាផ្ទាល់បន្តិច ប៉ុន្តែសម្រាប់ខ្ញុំ(បេក្ខជនចូលប្រលង)គឺពុំចាំបាច់ហត់ប្រជៀតគ្នា ដើម្បីមើលការប្រគុំតន្ត្រីនោះឡើយ ជាពិសេសគឺអាចមើលឃើញ Idol របស់ខ្ញុំពេញភ្នែកតែម្តង ដោយសារខ្ញុំមានជំនួយការពិសេស ដែលអាចZoom បានប្រវែងវែង ហើយច្បាស់ក្រឡែតនោះគឺ OPPO Ren 10x Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom)។
សូមបញ្ជាក់ថា កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទOPPOនេះ នឹងផ្តល់អត្ថប្រយោជន៍ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ100,000,000រៀល (១រយលានរៀល) ស្មើនឹងប្រមាណជា ២ម៉ឺ៥ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃបន្ទាប់ពីខេត្តសសៀមរាប គឹមានខេត្តតាកែវ នៅថ្ងៃទី០៣ ខែកញ្ញា និង ខេត្តកំពង់ចាម បាត់ដំបង និង រាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និង វគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។ លក្ខណ្ឌ័នៃការចូលប្រលងចំរៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់ដូច្នោះដែរ ដូច្នេះនៅចាំអីទៀត អ្នកតាកែវ អ្នកកំពង់ចាម អ្នកបាត់ដំបង ត្រៀមហើយឬនៅ? ព័ត៌មានលម្អិតបងប្អូនចូលទៅកាន់ Page ផ្លូវការនេះបាន ៕
