អ្នកគួរ​តែយក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​មុខ

90

(សម្រស់)៖ ការធ្វើលំហាត់ប្រាណភ្នែកមាន៣ សកម្មភាពដូចខាងក្រោមដែលវាអាចជួយកាត់បន្ថយស្នាម ជ្រីវជ្រួញនៅលើផ្ទៃមុខ។

១. កាត់បន្ថយស្នាមជ្រីវជ្រួញនៅលើថ្ពាល់ជាដំបូងអ្នកត្រូវយកចុងម្រាមដៃទាំងអស់ដាក់កណ្តាលថ្ងាស ក្រោយមកអូសម្រាមដៃទាំងនោះមកសងខាង សៀតផ្កា។ បន្ទាប់មកទាញរោមចិញ្ចើមឡើងឲ្យខ្ពស់ដោយប្រើចុងម្រាមដៃកូន ហើយរក្សាលំនឹងឲ្យនឹង ក្នុងរយៈពេល ៣០វិនាទី។ ការអនុវត្តបែបនេះជាប្រចាំ ២ ឬ ៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយសម្រួលសាច់ដុំផ្សេងៗនៅលើថ្ងាស។ ក្រៅពីនេះ ការធ្វើដូច្នេះនៅមុនពេលចូលគេងក៏អាចជួយឲ្យអ្នកបានគេងលកស្កប់ស្កល់ផងដែរ។

២. ការបន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់ អ្នកត្រូវហាមាត់ឲ្យធំដូចអក្សរ O និងយកម្រាមដៃចង្អុលទាំង២ ទៅដាក់លើរង្វះមាត់ឡើងទៅលើថ្នមៗនិងអូសរហូតដល់ផ្នែកក្រោមច្រមុះហើយរ្សានៅក្នុងស្ថានភាពបែបនេះឲ្យបាន ៣០វិនាទី ទើបត្រឡប់មកសភាព ដើមវិញបន្តិចម្តងៗ។ អ្នកគួរអនុវត្តបែបនេះឲ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃទើបជាការប្រសើរ។

៣. ទប់ទល់នឹងការជ្រួញត្របកភ្នែកខាងក្រោម អ្នកត្រូវយកម្រាមដៃចង្អុលដាក់នៅលើស្បែកនៅក្បែរកន្ទុយភ្នែកទាំង២ ក្រោយមកសម្លឹងទៅខាងឆ្វេង និងខាងស្តាំ។ បន្តាប់មកសម្លឹងតៅលើ សម្លឹងមកក្រោម នឹងទៅមុខ។ អ្នកត្រូវរក្សាឥរិយាបទបែបនេះឲ្យបាន ៤០វិនាទី និងអនុវត្តចំនួន៣ ដងក្នុងមួយថ្ងៃ។ ការធ្វើបែបនេះក៏អាចកាត់បន្ថយភាពហើមត្របកភ្នែកខាងក្រោម បានដែរ៕