អាថ៌កំបាំងងាយៗក្នុងការបញ្ចុះទម្ងន់ ស្រកគីឡូយ៉ាងសាហាវដោយប្រើដំឡូងបារាំងស្ងោរ!

25

ដំឡូងបារាំងសម្បូរទៅដោយសារធាតុចិញ្ចឹមពិសេសៗ ហើយគុណសម្បត្តិវាល្អខ្លាំងណាស់សម្រាប់សុខភាប ជាពិសេសគឺការសម្រកទម្ងន់ដោយការទទួលទានដំឡូងបារាំងស្ងោរធម្មតា ដោយអ្នកអាចប្រើដំឡូងស្ងោរទទួលទានជាមួយអាហារផ្សេងៗក៏បានដែរ ។

ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានដំឡូងបារាំងស្ងោរ៖

១.គ្រប់គ្រង និងសម្រកទម្ងន់៖ ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។

២. សម្បូរជាតិកាកសរសៃ៖ ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។

៣. ងាយស្រូបថាមពល និងសារធាតុចិញ្ចឹមច្រើន៖ វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនច្រើនលើសលុប ថែមទាំងជួយបង្កើនថាមពលរាងកាយផងដែរ។

៤. ជំនួយប្រព័ន្ធរំលាយអាហារ៖ ចលនាពោះវៀនដំ និងចលនាពោះវៀន ជាប់ពាក់ព័ន្ធទៅនឹងសុខភាពប្រព័ន្ធរំលាយអាហារ។ ដូច្នេះការទទួលទានដំឡូងបារាំងស្ងោរពិតជាល្អខ្លាំងណាស់ សម្រាប់ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ៕