រឿងសំខាន់ ៥ យ៉ាង​នេះអ្នកនឹងដឹងក្រោយពីបែកបាក់ស្នេហា

23

ការបែកបាក់ស្នេហា ការចែកផ្លូវគ្នាដើររៀងៗខ្លួនក្នុងរឿងស្នេហាតែងតែធ្វើឲ្យមនុស្សពិបាកក្នុងការបំភ្លេចបាន។ ហើយទម្រាំសម្រេចចិត្តកាត់ចិត្តពីគ្នាបានក៏ចំណាយពេលវេលារាងយូរល្មមដែរ។ ប៉ុន្មានចំណុចទាំង ៥យ៉ាងនេះអ្នកនឹងដឹងក្រោយពីបែកបាក់ស្នេហា!

១.គេ​ក្បត់​យើង ព្រោះ​មិន​ដឹង​ពី​តម្លៃ​នៃ​យើង៖ នេះ​ជា​ការ​ខាតបង់​ដ៏​ធំ ព្រោះ​បុរស​ម្នាក់​នេះ​មិន​ដឹង​ថា​យើង​មាន​តម្លៃ​សំខាន់​យ៉ាង​ណា ហើយ​យើង​ត្រូវ​ធ្វើឲ្យ​គេ​ដឹង​ថា គេ​បាន​បោះបង់​ដុំ​ពេជ្រ ទៅ​ស្រវា​ដុំ​ថ្ម។

២.មិត្ត​ប្រុស​គ្មាន​អ្វី​សំខាន់​សម្រាប់​ជីវិត​យើង​ឡើយ៖ ត្រូវ​ធ្វើឲ្យ​ខ្លួន​ឯង​រឹងប៉ឹង​ដើម្បី​បង្ហាញ​អ្នក​ដទៃ​អ្នក​ថា យើង​អាច​រស់​នៅ​បាន​ ​ទោះ​គ្មាន​​មនុស្ស​ប្រុសក៏​ដោយ។

៣.យើង​ចំណាយ​ពេល​លើ​មនុស្ស​ឥត​ប្រយោជន៍៖ ពេល​នោះ​យើង​នឹង​ដឹង​ខ្លួន​ថា រយៈពេល​កន្លង​មក​នេះ យើង​ចំណាយ​ពេលដ៏​​មាន​តម្លៃ​ទៅ​លើ​មនុស្ស​គ្មាន​បាន​ការ​ដូចជា​គេ។

៤.រស់នៅ​ដោយ​ជីវិត​ប្រសើរ​ជាង​មុន៖ ក្រោយ​ពេល​បែកបាក់​មិន​គួរ​នៅ​ខូច​ចិត្ត​ត្រាំត្រែង​ឡើយ តែ​គួរ​ផ្លាស់​មក​រស់នៅ​ក្នុង​ជីវភាព​ដ៏​ប្រសើរ​ជាង​មុន ទើប​ល្អ​ចំពោះ​ខ្លួន​ឯង។

៥.គ្មាន​អ្វី​អស្ចារ្យ​ជាង​គ្រួសារ​យើង​ឡើយ៖ ខូច​ចិត្ត​កម្រិត​ណា ក៏​មិន​គួរ​បង្ហាញ​អាការៈ​ដូច​ជិត​ស្លាប់​ខ្លួន​ឲ្យ​អ្នក​មាន​គុណ​ឃើញ​ឡើយ ព្រោះ​គាត់​អាច​ពិបាក​ចិត្ត​ជាមួយ​យើង​ដែរ។ តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រីករាយ ទើប​មនុស្ស​សំខាន់​យើង​រីករាយ​ដែរ ហើយ​ពេល​នោះ​នឹង​ដឹង​ដោយ​ខ្លួន​ឯង​ថា គ្រួសារ​គឺជា​អ្នក​ដែល​ចាំ​នៅ​ក្បែរ​យើង​គ្រប់​ពេល​។