សញ្ញាទាំងនេះបញ្ជាក់ថានាងស្រឡាញ់អ្នកហើយ តែអ្នកបែរជាមិនព្រមផ្តល់ឱកាស

45

ភាគច្រើនខាងស្រីតែងតែបោះជំហានមុនក្នុងការបង្កើតជាក្តីស្រឡាញ់ ឬស្នេហា ប៉ុន្តែខាងប្រុសទៅវិញទេដែលមិនបានដឹង និងខកខានឱកាសនោះទៅវិញ។ ពួកគេច្រើនតែបង្ហាញនូវអាការៈជាច្រើនដែលបញ្ជាក់ថា ពួកគេចាប់អារម្មណ៍ និងស្រឡាញ់អ្នក។ អាការៈដែលអ្នកមិនធ្លាប់គិតដល់ ប៉ុន្តែការពិតនោះគឺវាបានកើតឡើងរួចទៅហើយ ហើយអ្នកទេដែលមិនចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបង្ហាញថា មនុស្សស្រីម្នាក់នោះចង់បង្កើតក្តីស្រឡាញ់ជាមួយអ្នក ប៉ុន្តែអ្នកបែរជាមិនបានដឹង៖ 

នាងហ៊ានមកជួបអ្នកតែម្នាក់ឯងចូរធ្វើតេស្តខ្លួនឯងមើលថា បើសិនជាអ្នកនៅបារម្ភក្រែងថានាងចូលចិត្តអ្នកឬអត់នោះ តើនាងអាចសុកចិត្តចំណាយពេលមកជួយអ្នកដល់កន្លែងតែម្នាក់ឯងដោយគ្មានការសង្ស័យអ្វីដែរទេ?

មិត្តរបស់នាងគឺជាមិត្តរបស់អ្នកនេះគឺជាសញ្ញាច្បាស់មួយដែលថា នាងបានចូលក្នុងជីវិតអ្នកហើយបើសិនជានាងមានអារម្មណ៍ថាមានផាសុកភាពក្នុងការណែនាំអ្នកឲ្យមិត្តរបស់នាងស្គាល់គ្រប់គ្នា។ 

អ្នកក៏ជាមិត្តភក្តិរបស់នាងក្នុងម៉ោង៣ភ្លឺដែរពេលវេលាដ៏ចម្លែកៗចន្លោះម៉ោង១ ទៅម៉ោង ៦ភ្លឺ ហើយក៏ជាពេលវេលាសម្រាប់បង្កើតភាពស្និទ្ធស្នាលបំផុតដែរ។ នៅពេលនាងផ្ញើរសា ឬខលទៅអ្នកក្នុងពេលវេលានេះ មានន័យថានាងបានរៀបចំខ្លួនក្នុងការឈានដល់មួយជំហានទៀតដើម្បីអាចនៅជាមួយអ្នកហើយ។ 

នាងមានភាពទន់ខ្សោយបំផុតពេលនៅជាមួយអ្នកបើសិនជានាងកំពុងតែធ្វើរឿងកំប្លែងដែលពិបាកនឹងសើចបានជាមួយអ្នក និងធ្វើឲ្យអ្នកសើចចំពោះរូបនាង នោះហើយគឺជានារីដែលល្អ ហើយអ្នកក៏អាចនឹងរៀបការជាមួយនាងបានដែរ។ 

នាងសម្លឹងមើលអ្នកនៅពេលមនុស្សស្រីចូលក្នុងជីវិតមនុស្សប្រុសម្នាក់ហើយ រាល់ការប៉ះពាល់ខាងរាងកាយគឺមិនគ្រប់គ្រាន់នឹងការបង្ហាញទឹកមុខអៀនខ្មាសចំពោះនាងផងជាពិសេសនៅពេលសម្លឹងមើលមុខគ្នាម្តងៗ។ 

សញ្ញាដែលមិនបាច់និយាយឲ្យដឹងបើសិនជានាងនឹកអ្នកគ្រប់ពេល និងធ្វើឲ្យអ្នកមានអារម្មណ៍ពិសេស មានន័យថានាងមានការចាប់ចិត្តយ៉ាងខ្លាំងចំពោះអ្នកហើយ។ 

នាងប្រាប់អ្នកនូវបទពិសោធន៍របស់នាងកាលពីមុនៗនាងនឹងឲ្យអ្នកដឹងអំពីបទពិសោធន៍ខាងផ្លូវភេទមុនៗរបស់នាង ហើយក៏ប្រាប់អ្នកអំពីការស្រមៃចង់បានរបស់នាងដែរ ដូច្នេះអ្នកគួរតែចាប់អារម្មណ៍សញ្ញាដ៏ពិសេសមួយនេះផង។

នាងសរសើរអ្នកមិនដាច់បើសិនជានាងសរសើរអ្នកដូចម្តាយអ្នកសរសើរអ្នកដែរនោះ មានន័យថា នាងពិតជាសង្សារដ៏ល្អបំផុតសម្រាប់អ្នកហើយ៕